រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសអ្នកបើករថយន្តក្រុងសាធារណៈចំនួន៤៣នាក់ ការជ្រើសរើសនេះ ដើម្បីឆ្លើយតបតាមសំណើសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្

(ភ្នំពេញ)៖តាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីឆ្លើយតបតាមសំណើសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ លើការបម្រើសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធ្វើការជ្រើសរើសបុគ្គលិកបើកបររថយន្តក្រុងចំនួន ៤៣នាក់។ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសជ្រើសរើស បុគ្គលិកបើកបររថយន្តក្រុង ឲ្យចូលបម្រើការងារនៅ រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅរាជធានីភ្នំពេញចំនួន៤៣នាក់។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ។ តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បេក្ខជនត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី២៥ឆ្នាំ ដល់៥០ឆ្នាំ មានសុខភាពល្អ កាយសម្បទានមាំមួន មានការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការងារ មានបណ្ណបើកបរ (ឃ២) មានបទពិសោធន៍ការងារ យ៉ាងតិច២ឆ្នាំ មានអត្តចរិតស្លូតបូត និងមិនសេពគ្រឿងស្រវឹង ឬសារធាតុញៀនជាដើម។ បេក្ខជនដែលមានបំណង ចូលបម្រើការងារខាងលើ សូមធ្វើ ការទំនាក់ទំនង ដាក់ពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅស្នាក់ការរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង ផ្លូវជាតិ លេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងបរិវេណ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឬទាក់ទងទូរសព្ទលេខ ០៧៨ ៧៨ ៧៨ ៥៧ និង ០១៥ ៧៧១ ១៧៤៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner