នាយទាហាន ពលទាហាន និងយុវជន ជាកម្លាំងស្នូលដ៏សំខាន់ក្នុងការថែរក្សា នូវសន្តិភាព បូរណភាពទឹកដី កុំឲ្យរបបប៉ុល ពត វិលវិញជាថ្មីនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាយុវជនជំនាន់ក្រោយគឺជា មនុស្សសំខាន់បំផុត និងជាកម្លាំងស្នូលក្នុងការការពារជាតិ បូរណភាពទឹកដី ក្នុងចូលរួមទប់ស្កាត់ ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ដែលប្រទេសជាច្រើននៅពិភពលោក មិនដែលកើតមានឡើង។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជាប្រធានកិច្ចការសារធារៈសាលាក្តីខ្មែរក្រហម ក្នុងឱកាសធ្វើបឋកថា ដល់និស្សិតនាយទាហានកងទ័ពជើងមកពីវិទ្យាស្ថានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ និងសិស្សានុសិស្សលោកគ្រួអ្នកគ្រូមកពីខេត្តកំពង់ចាមប្រមាណ៧០០នាក់ នៅសាលាក្តីខ្មែរ។  ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា របបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត បានសម្លាប់មនុស្សប្រមាណជាងពីរលាននាក់ ដែលបណ្តាលឲ្យ មានការបែកបាក់ព្រាត់ប្រាស់ក្រុមគ្រួសារ សាច់ញាតិ បងប្អូន ហើយដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនូវឧក្រិដ្ឋកម្ម សាហាវយង់ឃ្នងដូចក្នុង របបខ្មែរក្រហម យុវជនកម្ពុជាជំនាន់ក្រោយ ជាពិសេសនាយទាហានពលទាហាន ត្រូវតែសិក្សា និងស្វែងយល់ ចងចាំនូវប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឱ្យបានច្បាស់លាស់។ ​​​ ឯកឧត្តម នេត្រ ភក្ត្រា  ក៏បានបញ្ជាក់ផងដែរ អំពីប្រវត្តិនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម ដែលបានកើតឡើង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយនាំយកមនុស្សពីរជំពូក គឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមកជំនុំម្រះក្តី។ ជនជាប់ចោទបីរូបគឺ នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជន ខៀវ សំផន អតីតប្រមុខរដ្ឋ និងឌុច អតីតប្រធានគុកទួលស្លែង ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះបទចោទប្រឆាំងនឹងរូបគាត់។ ដោយឡែក សាលក្រមទី២ ក្នុងសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន គ្រោងនឹងប្រកាសនៅអំឡុងចុងត្រីមាសទី៣ ឆ្នាំ ២០១៨ ទាក់ទងនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។ តុលាការខ្មែរក្រហម ត្រូវបានបង្កើតឡើងក្នុងប្រទេសដែលឧក្រិដ្ឋកម្ម ត្រូវបានប្រព្រឹត្តឡើង និងបានផ្តល់ការពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជា មិនមែនត្រឹមតែជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទេ ប៉ុន្តែក៏សម្រាប់ជនរងគ្រោះដែលបានរស់រានមានជីវិតផងដែរ។ មិនតែប៉ុណ្ណោះ វត្តមានរបស់សាលាក្តីខ្មែរក្រហម នៅក្នុងប្រទេសកម្ពុជា បានផ្តល់ឱកាសឱ្យយុវជន ដែលកើតមិនទាន់របបខ្មែរក្រហម មានឱកាសក្នុងការសិក្សាស្វែងយល់ពីដំណើរការនីតិវិធីជំនុំជម្រះក្តី ព្រមទាំងសិក្សាពីប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យ។

គួរបញ្ចាក់ផងដែរថា នាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងសិស្សានុសិស្ស បន្ទាប់ពីទស្សនកិច្ចនៅ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមហើយ និងបន្តទៅទស្សនកិច្ច នៅសាៈមន្ទីរបឹងជើងឯក និងសារមន្ទីរឧក្រិដ្ឋកម្មប្រប្រល័យពូជសាស៍ទួលស្លែង ដែលជាកន្លែង ឃុំឃាំង ធ្វើទារុណកម្ម និងកាប់សម្លាប់ផងដែរ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner