ប្រមុខដឹកនំាអង្គការសហប្រជាជាតិអំពាវនាវអោយដាក់សំពាធបន្ថែមទៀតលើ មីយ៉ាន់ម៉ា ជុំវិញបញ្ហាវិលត្រឡប់មកវិញរបស់ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា

មីយ៉ាន់ម៉ា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទ័ររ៉េស បានធ្វើ ការអំពាវនាវយ៉ាងទទូចក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ អោយសហគមន៍អន្តរជាតិដាក់ បន្ថែមសំពាធលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីបង្កើតលក្ខខណ្ឌរក្សាសុវត្ថិភាពដល់ការវិល ត្រឡប់មកវិញនៃជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ារាប់រយពាន់នាក់ ដែលបានសម្រេចចិត្ត ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាកាលពីខែសីហា កន្លងមកនេះ ។

អង្គការសហប្រជាជាតិ និងមីយ៉ាន់ម៉ាបានសម្រេចកិច្ចព្រមព្រៀងមួយ កាលពីខែ ឧសភា ដែលអង្គការសហប្រជាជាតិសង្ឃឹមថា នឹងអនុញ្ញាតអោយជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់ត្រឡប់មកវិញដោយសុវត្ថិភាព និងដោយមានជម្រើស ។ លោក អាន់តូនីញ៉ូ ហ្គូទ័ររ៉េស បាននិយាយនៅក្នុងបរិវេណនៃជំរុំជនភៀសខ្លួននៅឆ្នេរសមុទ្រភាគអាគ្នេយ៍ ប្រទេសបង់ក្លាដេសថា អនុស្សារណៈយោគយល់គ្នានេះ ជាជំហានដំបូងក្នុងការទទួល ស្គាល់សិទ្ធិរបស់ប្រជាពលរដ្ឋ ហើយថា នេះជាប្រភេទសម្បទានដែលអាចទទួលបាន នាពេលបច្ចុប្បន្ននេះពីប្រទេសមីយ៉ាន់ម៉ា សូមសាកល្បងភាពស្មោះត្រង់នៃសម្បទាននេះ ហើយបន្ទាប់មកចូរបន្តធ្វើការទាក់ទងទៅនឹងសិទ្ធិពេញលេញរបស់ប្រជាជន ។

ទន្ទឹមគ្នា នោះដែរ មិនមាននរណាម្នាក់មកពីជួររដ្ឋាភិបាលមីយ៉ាន់ម៉ា ធ្វើអត្ថាធិប្បាយលើសេចក្តី ថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃ ច័ន្ទ ម្សិលមិញនេះ ឡើយ ។ សូមបញ្ជាក់ថា ដំណើរបំពេញទស្សនៈកិច្ចរបស់លោក ហ្គូទ័ររ៉េស ខាងលើនេះ ធ្វើឡើងក្រោយរយៈពេល១០ខែ បន្ទាប់ពីមានការវាយប្រហាររបស់ពួកឧទ្ទាមម៉ូស្លីមលើ កងកម្លំាងរដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយការប៉ះទង្គិចគ្នានេះដែរ បានបណ្តាលអោយជន ជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាច្រើនជាង៧០០.០០០នាក់ ដែលភាគច្រើនជាជនជាតិភាគតិច ម៉ូស្លីមនោះ បង្ខំចិត្តភៀសខ្លួនទៅជ្រកកោននៅប្រទេសបង់ក្លាដេស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner