អាជ្ញាធរបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ នៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

អត្ថបទដោយ៖
Kien Sereyvuth

 អាជ្ញធរខេត្តកណ្តាល បានចុះបិតផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធជាសាធារណៈ ជួនប្រជាពលរដ្ឋ ក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលនាព្រឹកថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតី លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល។

ក្រុមការងារថ្នាក់ខេត្តដែលបានចុះទៅបិតផ្សាយជាសាធារណៈសំរាប់ភូមិអាចម៍កុកមានចំនួន១.០០៦ក្បាលដី លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានថ្លែងថា ក្រុមការងាជំនាញក្រោយពីការវាស់វែងបញ្ជប់ បានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋានកំណត់ព្រុំបាន ២២៥,១៥៧ ក្បាលដី វិនិច្ឆ័យបាន ២២៥,១៥៧ ក្បាលដី បញ្ចូលទិន្នន័យបាន ២២៥,១៥៧ក្បាលដី ដីស្រែចំការ និងដីផ្សេងៗទៀត ។

ក្នុងការបិទផ្សាយជាសាធារណះ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លី នៅថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៨ ហើយត្រូវបានបិទផ្សាយរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃបិតផ្សាយ ដោយមានគណកម្មការរដ្ឋបាល និងមន្ត្រីជំនាញសុរិយោដី ប្រចាំការដើម្បីពន្យល់អំពីទិន្នន័យទាំងឡាយនិងក្បាលដី ទទួលពាក្យបណ្តឹង និងធ្វើការដោះស្រាយ។

លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល បាន មានប្រសាសន៍ថា ក្រោយពីបិទផ្សាយរយៈពេល ១៥ថ្ងៃហើយពិនិត្យឃើញថា ពុំមានបញ្ហាឫទំនាស់នោះក្រុមការងារនឹងធ្វើការចេញប័ណ្ណសំគាល់កម្មសិទ្ធិជូនដើម្បីគ្រប់គ្រងប្រើប្រាស់និងអាស្រ័យលើដីរបស់ខ្លួន។  ម្យ៉ាងទៀតដើម្បីធានាឱ្យបានត្រឹមត្រូវទាំងផ្នែកច្បាប់ និងទុកឱកាសអ្នកកាន់កាប់ អ្នកពាន់ព័ន្ធធ្វើការតវ៉ាកែតម្រូវលើឯកសារមិនទាន់ត្រឹមត្រូវ ហើយការតវ៉ាទុករយៈពេល១៥ថ្ងៃ ។

លោក គង់ សោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីត្រូវមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងភូមិអាចម៍កុក ទាំងអស់អញ្ជើញមកពិនិត្យឱ្យគ្រប់ៗគ្នា ។ក្នុងឱកាសនោះដែរលោក គង់ សោភ័ណ្ឌ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអញ្ជើញទៅ ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលឈានចូលមកដល់នាថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ អោយបានគ្រប់គ្នា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner