សេតវិមានអះអាងថា សហរដ្ឋអាម៉េរិកមិនទទួលស្គាល់ទង្វើរុស្ស៊ីទៅលើតំបន់ឧបទ្វីប គ្រីមៀ ឡើយ ហើយថា ទណ្ឌកម្មលើរុស្ស៊ីនៅតែបន្តដូចដើមដដែល

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ា សេនដឺ បានថ្លែងអះអាង ទៅកាន់អ្នកយកព័ត៌មានថា សហរដ្ឋអាម៉េរិកមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ីទៅលើ តំបន់ឧបទ្វីប គ្រីមៀ នោះឡើយ ហើយទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទៅលើទីក្រុងម៉ូស្គូ នៅតែបន្តរក្សាដដែល ។

សូមរំលឹកថា រុស្ស៊ីត្រូវបានបណ្តេញចេញពីក្រុមប្រទេសសេដ្ឋកិច្ចកំពូល G7 (នៅ ពេលមានរុស្ស៊ី គឺ G8) កាលពីឆ្នាំ២០១៤កន្លងទៅនេះ ហើយចាប់តាំងពីពេលនោះ មក ទីក្រុងម៉ូស្គូបានទទួលរងទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់បណ្តាប្រទេសលោក ខាងលិច បន្ទាប់ពីបានរួមបញ្ចូលតំបន់ឧបទ្វីបគ្រីមៀ ជាកម្មសិទ្ធិរបស់ប្រទេសខ្លួន ។

អ្នកនាំពាក្យសេតវិមានរូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ី ដែលបានព្យាយាមរួមបញ្ចូលតំបន់ឧបទ្វីបគ្រីមៀ ទៅក្នុងឧបសម្ព័ន្ធ ប្រទេសរបស់ខ្លួននោះឡើយ ហើយទណ្ឌកម្មពាក់ព័ន្ធនឹងតំបន់នេះ ដែលអាម៉េរិក បានដាក់ទៅលើរុស្ស៊ីនឹងនៅរក្សាទុកដូចដើមដដែល លុះត្រាណាតែរុស្ស៊ីយល់ព្រមប្រគល់ឧបទ្វីបនេះ ទៅឲ្យប្រទេសអ៊ុយក្រែនវិញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner