ប្រមុខការទូតសហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េខាង ជើង ព្រមទំាងបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍

សហរដ្ឋអាមេរិក៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សេនដឺ បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីព្យុងយ៉ាង នៅក្នុងថ្ងៃ ព្រហស្បតិ៍តសប្ដាហ៍នេះ ក្នុងគោលបំណងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីបន្តកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួបរវាង លោក ត្រាំ និងលោក គីម លើកទីពីរ ។

អ្នកនាំពាក្យសេតវិមានរូបនេះ បានគួសបញ្ជាក់ថា ដើម្បីបន្តកិច្ចដំណើរការ ក៏ដូចជា ការបំពេញការងារសំខាន់ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនោះ លោក ម៉ៃ ប៉ុមប៉េអូ គ្រោងនឹងចាកចេញទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី៥ ខែកក្កដាខាងមុខនេះ ដើម្បីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន និងក្រុមមន្រ្តីជាន់ ខ្ពស់របស់លោកផងដែរ ។

ហើយបើតាមការលើកឡើងរបស់ក្រសួងបរទេសអាមេរិកនោះ លោក ម៉ៃ ប៉ុមប៉េអូ ក៏ត្រូវបានគេអះអាងដែរថា នឹងត្រូវបន្តដំណើរទៅបំពេញទស្សនៈកិច្ចនៅក្នុង ប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកក្កដា ហើយជាផ្នែកមួយ នៃដំណើរទស្សនៈកិច្ចនោះដែរ ប្រមុខការទូតអាមេរិករូបនេះ ក៏នឹងបន្តដំណើរទៅ កាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ទីក្រុងហាណូយ ប្រទេសវៀតណាម ទីក្រុងអាប៊ូ ដាប៊ី ប្រទេសអារ៉ាប់អេមីរ៉ាត់ និងទីក្រុងព្រុយសែល ប្រទេសប៊ែលហ្ស៊ិកផងដែរ ដោយគិតចាប់ពីថ្ងៃទី៥ ដល់ទី១២ ខែកក្កដាខាងមុខ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner