សម្ដេចតេជោទាត់ចោលការផ្សាយព័ត៌មានដែលចោទថា មានការ ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ឯកជនវិនិយោគ នៅបឹងយក្សឡោមខេត្តរតនគិរី

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ នៅថ្ងៃទី៣កក្កដានេះ បានឲ្យដឹងថា សម្ដេចបាន មើលសារព័ត៌មានរស្មីកម្ពុជាដែល បានសរសេរថា រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈ ពេល៧៥ឆ្នាំ។ សម្ដេចោទជាសំណួរថា តើអ្នកណាបង្កើតរឿងបែបនេះ ឡើងដើម្បីអ្វី?។ សម្ដេចបានបន្តថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល សម្ដេច ទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៏សំខាន់នេះ ទោះក្រុមហ៊ុននោះ មកពីប្រទេសណាក៏ដោយ។ 

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៨កន្លងមក រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យថ្មីមួយស្តីពីការ បង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្សឡោម» ដែលមានផ្ទៃដីសរុប២២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។  អនុក្រឹត្យនោះចែងពីមានគោលបំណង ដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឱ្យមានការបំពេញ លក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ។ 

រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តភាព។ លើកទឹកចិត្តឱ្យមានការ ចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព។  បង្កើតតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋាន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner