កម្ពុជាទទួលបានប្រាក់ចំណូលជាង៦០លានដុល្លារអាមេរិកពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គ្រឹះស្ថានអង្គរបាន បព្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានប្រាក់ចំណូល ប្រមាណជាង៦០លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរ ចូលទស្សនា រមណីយដ្ឋានអង្គរ ។

សេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេចរបរទេសទិញបណ្ណ និងចំណូលដែល ទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា និងរយៈ ពេល៦ខែ ឆ្នាំ២០១៨ បានអោយដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរប្រមាណ១,៣៥៦,៩៦១នាក់បានទិញបណ្ណចូលទៅទស្សនារមណីយដ្ឋានអង្គ ដែលមានការកើនឡើងប្រមាណ១០ភាគរយ ដោយទទួលបានចំណូល ៦១,៤៧២,៣៤៧ដុល្លារអាមេរិក កើនឡើង១៧.៨៤ភាគរយ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាឆ្នាំ២០១៧ ។

សេចក្តីប្រកាសព័ត៌មានខាងលើនេះ បានបញ្ជាក់ទៀតថា សរុបចំណូលដែលត្រូវ បានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផារយៈពេល៦ខែកន្លងមកនេះ មានចំនួនសរុប ២,៧១៣,៩២២លានដុល្លារអាមេរិក ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner