ខេត្តបាត់ដំបង បានដុតបំផ្លាញនូវសារធាតុថ្នាំញៀន សរុបប្រមាណជិត១០គក្រ. នៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿញៀន ២៦មិថុនា ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

  អាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ជ្រាបដល់សាធារណៈជនទូទៅអោយកាន់តែមានការយល់ដឹងបន្ថែមទៀតអំពីគ្រោះថ្នាក់ និងផលអវិជ្ជមាន ដែលកើតចេញអំពីគ្រឿងញៀន ដើម្បីសំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនការពារ និងលើកកម្ពស់ នូវសុខុមាលភាពសង្គម តាមរយៈការអប់រំឲ្យចំគោលដៅនៃមុខសញ្ញាគ្រោះថ្នាក់ និងភាពងាយរងគ្រោះ។

      ការថ្លែងអំពាវនាវ របស់ ឯ.ឧ ហឿង សុគន្ធ អភិបាលរងខេត្ត និងជាតំណាង ឯឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង គឺនៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថ នា២០១៨  ក្រោមពាក្យស្លោក៖ ” ចូលរួមទាំងអស់គ្នាដើម្បីជីវិត … និងសហគមន័យើងគ្មានគ្រឿងញៀន ” ដែលបានធ្វើឡើងនៅមុខបរិវេណសាលាខេត្តបាត់ដំបង កាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ២០១៨ នេះ។

      នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសាលក្រមរបស់សាលាដំបូងខេត្ត ក្នុងនោះ៖ ប្រភេទសារធាតុគ្រឿងញៀន និងថ្នាំញៀនគ្រប់ប្រភេទ ដែលនឹងត្រូវដុតបំផ្លាញចោល សរុបប្រមាណជាង ៩គ.ក្រ។ ក្នុងនោះថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (wy)ចំនួន២៤.៣២៣គ្រាប់ទម្ងន់ស្មើ២.១៨៩ក្រា ម។ប្រភេទមេតំហ្វេតាមីន(Ice)ទម្ងន់ជាង៦.៨៩១ក្រាម។ គិតជាទម្ងន់ដែលត្រូវដុតបំផ្លាញសរុបចំនួនជាង ៩.០៩៨ ក្រាម ។
       ឯ.ឧ មាស  វីរិទ្ធ  អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា៖ការប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ឆ្នាំនេះត្រូវបានធ្វើឡើងក្នុងខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តអនុវត្តនូវផែនការយុទ្ធនាការប្រយុ ទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាក់កាលទី៣ជាបន្តទៀត។

ឯ.ឧក៏បានគូសបញ្ជាក់ទៀតថា៖ដើម្បីឲ្យយុទ្ធនាការនេះកាន់តែមានការចូលរួមនិងគាំទ្រផុលផុសថែមទៀតត្រូវបន្តជម្រុញប្រើប្រាស់ពាក្យស្លោក” ចូលរួមទាំងអស់គ្នា ដើ ម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន “ហើយសារៈសំខាន់នៃ “ការចូលរួមទាំងអស់គ្នា” គឺមានន័យថាៈមានតែការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃ សង្គមទេ? ទើបបញ្ហាគ្រឿង ញៀនអាចដោះស្រាយបានដោយជោគជ័យ។ដោចាប់ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារនីមួយៗ សហគមន៍ រហូតដល់អង្គភាព ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដោយធ្វើការព្រមៗគ្នា។

   ឯ ឧ ហឿង សាគន្ធ ក៏បានថ្លែងសង្កត់ធ្ងន់ ដោយបានបន្ថែម និងជម្រុញដល់ការងារបង្ការទប់ស្កាត់      នឹងបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសត្រូវបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស និងស្រាជ្រាវបង្ក្រាបឲ្យបាននូវបណ្តាញខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ព្រមជាមួយនឹងការយកចិត្តទុកដាក់ថែបំប៉ន និងលើកកម្ពស់សមត្ថភាពដល់មន្ត្រីអនុវត្តន៍ច្បាប់ព្រមទាំងលើកកម្ពស់មិច្ចសហការប្រតិបត្តិអន្តរជាតិ សំដៅធ្វើឲ្យប្រតិបត្តិការប ង្ក្រាបគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ទភាពខ្ពស់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner