ក្រុមកម្មករសំណង់ប្រមាណ៧០នាក់នៅក្រុងបាវិតអំពាវនាវរកបទអនតរគមន៍ពីសម្តេចតេជោហ៊ុនសែនរឿងមេការសំណង់ជនជាតិវៀតណាមគេចខ្លួនមិនបើកប្រាក់ថ្លៃឈ្នួលអោយជាង៤ខែស្មើរទឹកប្រាក់៣១៩៣៩ដុល្លា

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ក្រុមកម្មករនិងជាងសំណង់ប្រមាណ៧០នាក់នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៨ម្សិលមិញនេះបានប្រមូលផ្តុំគ្នានៅកន្លែងធ្វើការស្ថិតនៅខាងក្រោយកាសុីណូថាយថិនក្នុងភូមិបាវិតកណ្កាលសង្កាត់បាវិតក្រុងបាវិតដើម្បីធ្វើការអំពាវនាវនិងរកបទអន្តរគមន៍ពីអាជ្ញាធរជាពិសេសសុំអោយសម្តេចតេជោហ៊ុនសែនជួយរកយុត្តិធម៌ខណះដែលមេការសំណង់របស់ពួកគេគេចខ្លួនបាត់មិនបើកប្រាក់អោយរយះពេលជាង៤ខែស្មើរនិងទឹកប្រាក់៣១៩៣៩ដុល្លា។

បើតាមក្រុមកម្មករដែលនាំគ្នាធ្វើកូដកម្មបានអោយដឹងថាការមកជួបជុំគ្នាធ្វើកូដកម្មគឺដើម្បីទាមទារអោយមេការសំណង់ជាជនជាតិវៀតណាមឈ្មោះហេងតាយនិងឈ្មោះនិតបើកប្រាក់កម្លាំងពលកម្មអោយ ពួកគេទាំងអស់គ្នា។ក្រុមកម្មករបានអោយដឹងទៀតថាកម្មករនិងជាងសំណង់បានមកធ្វើសំណង់ក្នុងការដ្ឋានរបស់ក្រុមហ៊ុនចិននៅភូមិបាវិតកណ្តាលនេះតាំងពីខែមីនាឆ្នាំ២០១៨រហូតដល់ចុងខែមិថុនាឆ្នាំ២០១៨នេះដោយខែដំបូងបើកប្រាក់អោយខ្លះតែចាប់តាំងពីចូលឆ្នាំខ្មែររហូតមកដល់ពេលនេះមិនទាន់បើកប្រាក់ពលកម្មអោយទេដោយមេការសំណង់រកលេសដោះសាររហូតថាថ្ងៃនេះថ្ងៃនោះហើយគេចខ្លួនបាត់ស្រម៉ោលតែម្តង។

ក្រុមកម្មករសំណង់បានបញ្ជាក់ថាអាគារដែលពួកគេធ្វើនេះជាប្រភេទអាគារបុគ្គលិក មាន៧អាគាស្នើ១៥០បន្ទប់ជារបស់ក្រុមហ៊ុនចិនហើយឈ្មោះហេងតាយដែលជាមេការសំណង់នេះជាអ្នកម៉ៅការបន្តពីថៅកែចិនតែភាគីខាងចិនគេថាបើកប្រាក់អោយអស់ហើយមិនតែខកខាននោះទេ។

ពាក់ពន្ធ័និងករណីនេះដែរអាជ្ញាធរក្រុងបាវិតបានចុះមកសួរនាំដែរកាលពីម្សិលមិញហើយបានអោយក្រុមកម្មករសំណង់ត្រូវដាក់ពាក្យប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចដើម្បីអោយគេរកវិធីដោះស្រាយនិងតាមរកមុខមេការសំណង់ដែលមិនបើកប្រាក់អោយកម្មករនេះមកដោះស្រាយនិងចាត់ការតាមនិតិវិធីច្បាប់។សូមបញ្ជាក់ថាកម្មករសំណង់ទាំង៧០នាក់នេះអ្នកខ្លះរស់នៅខេត្តស្វាយរៀងនិងអ្នកខ្លះទៀតនៅខេត្តកំពង់ចាម បាត់ដំបងឥឡូវកំពុងជួបការលំបាកអត់មានលុយធ្វើដំណើរទៅស្រុកកំណើតនិងគ្មានលុយទិញអាហារហូបចុកជាដើម។ពាក់ពន្ធ័និងករណីនេះដែរតំណាងក្រុមហ៊ុនដែលចុះមកសម្របសម្រួលជាមួយអាជ្ញាធរបានអះអាងថានិងទទួលយកកម្មករដែលមេការរត់ចោលអោយមកធ្វើការបន្តតែត្រូវចុះកិច្ចសន្យាអោយត្រឹមត្រូវដើម្បីជៀសវាងការចាញ់បោកគេទៀត។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner