ក្រុមជួយសង្គ្រោះរកឃើញមនុស្សបាត់ខ្លួនទាំង១៣នាក់ ដែលបាត់ខ្លួនដោយអាថ៌កំបាំងនៅក្នុងរូងភ្នំ ថាំលួង ហើយ
ថៃ៖ នៅទីបំផុតមនុស្សទាំង១៣នាក់ ដែលជាប់ក្នុងរូងភ្នំថាំលួង ត្រូវបានបង្ហាញតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានពីក្រុមអ្នកជួយសង្រ្គោះ ប្រទះឃើញដំបូងគេ ។
សារព័ត៌មានផ្លូវការរបស់រដ្ឋថៃបានចេញផ្សាយ ដោយក្នុងនោះ ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ នៅម៉ោងប្រមាណ១០៖២៥នាទីយប់ ដោយពួកគេ នៅមានជីវិតទាំងអស់ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាព ហេវហត់បំផុត ស្ទើរតែបើកភ្នែកមិនរួចទៅឡើយ។ ពេលនេះក្រុមសង្គ្រោះកំពុងតែស្វែងរកកន្លែងមួយ ដែលមានសុវត្ថិភាព ពីទឹកជំនន់ ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះអាសន្នរបស់ជនរងគ្រោះ ទាំង១៣នាក់។
ទោះបីជាបែបនេះក្តី ដំណាក់កាលសំខាន់បន្ទាប់ គឺការយកពួកគេចាកចេញពីរូងភ្នំមកវិញ ព្រោះតែស្ថានភាពក្នុងនោះមានភាពលំបាកខ្លាំង ដោយសារ ចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញសង្គ្រោះបានអះអាងថា ពួកគេត្រូវមុជ កាត់ភក់ថែមទៀតផង ទើបអាចត្បុលទៅដល់កន្លែងដែល អ្នកទាំង ១៣នាក់ ជាប់ខ្លួន ដែលមានរយៈពេល០៩ថ្ងៃមកហើយនេះ ៕