ក្រុម​គោ​ព្រៃ​ជំទង់​កម្ពុជា លត់​​​ប្រ៊ុយណេ ៥-០ ថ្ងៃ​បើក​ឆាក​ពាន AFF U19

 

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា ធ្វើបានយ៉ាងល្អ សម្រាប់ប្រកួតបើកឆាកពូលB ដោយលត់ក្រុម U19ប្រ៊ុយណេ យ៉ាងចាស់ដៃ​ជាមួយនឹងលទ្ធផល ៥-០ ក្នុងពានរង្វាន់ AFF U19 Chmpionship 2019 ដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Joko Samudro នាទីក្រុង Gresik ប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់ការប្រកួតមុននេះ។ ការប្រកួតនេះ តង់ទី១ ក្រុមលោក Musashi Mizushima បានបំប៉ោងសំណាញ់ទីក្រុម U19 ប្រ៊ុយណេ ១គ្រាប់មុន ដោយកីឡាករ ឃាង ម៉េងហ៊ួរ។ បន្ទាប់មកសមាជិកក្រុមយុវជន​ព្រះខ័នរាជស្វាយរៀងរូបនេះដដែល បានបន្ថែម ២គ្រាប់ទៀត នៅតង់ទី២ គ្រាដែលមិត្តរួមក្រុមកីឡាករ ណារ៉ុង កក្កដា និងកីឡាករ ផាច សុជាវីឡា រកបានម្នាក់ ១គ្រាប់ ដើម្បីជួយក្រុម U19កម្ពុជា លត់ក្រុមប្រ៊ុយណេ ៥-០ មិនឲ្យតដៃរួចតែម្ដង។

 

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុពេញ ខណៈក្រុម U19ទីម័រខាងកើត និងមីយ៉ាន់ម៉ា បានចែកគ្នា ១ពិន្ទុម្នាក់ ក្រោយប្រកួតកាលពីល្ងាចមិញស្មើគ្នា ២-២។ ចំពោះប្រកួតបន្ទាប់របស់ក្រុម U19កម្ពុជា គឺត្រូវជួបក្រុមជម្រើសជាតិយុវជនម៉ាឡេស៊ី នាថ្ងៃទី០៤ ខែកក្កដាខាងមុខ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner