រថយន្តកូរ៉ូឡាប្រលះបាឡែនត្រង់ផ្លូវបំបែករងការខូចខាតទាំងសងខាង

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងជនជាតិចិនម្នាក់បើករថយន្តបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកាមរីបាឡែនបើកដោយបុរសម្នាក់ពេញទំហឹងបណ្ដាលចំទ្វារឆ្វេងខាងក្រោយពេញទំហឹងរងខូចខាតយ៉ាងដំណំដូចគ្នា។
      ហេតុការណ៍គ្រោះចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៣ខែកក្ដដាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីហនុ កែងនិងផ្លូវ៥១ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
     យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡាពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ .2AN9437 បើកដោយបុរសម្នាក់រួមដំណើរនិងជនជាតិចិនម្នាក់ពីជើងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកាមរីបាឡែនពណ័ពាក់ស្លាកលេខភ្នំពេញ.2AJ4670 បើកពីកើតទៅលិចក្នុងល្បឿនដូចគ្នាពេញទំហឹងចំទ្វារខាងក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលអោយរថយន្តបាឡែនហោះទៅឡើងសួនហើយធ្លាក់ទៅផ្លូវម្ខាងរងការខូចខាតយ៉ាងដំណំដូចគ្នាតែសំណាងល្អមិនមានអ្នករបួស។
     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner