រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯ ឧ ថោង ខុន ស្នើរសុំអោយភាគីឥណ្ឌូនេស៊ី ពិចារណាទៅលើ៤ចំនុចសំខាន់ៗ

  រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯ ឧ ថោង ខុន ស្នើរសុំអោយភាគីឥណ្ឌូនេស៊ី ពិចារណាទៅលើ៤ចំនុចសំខាន់ៗ ទី១ ជំរុញអោយមានពីធីប្រារព្ធបុណ្យព្រះពុទ្ធសាសនាឡើងវិញ ទី២ ជំរុញអោយការចុះអនុសារណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី ។ ទី៣ ស្នើរសុំអោយមានការហោះត្រង់កម្ពុជា ឥណ្ឌូនេស៊ី និងទី៤ ប្រម៉ូតអង្គរវត្តអោយក្លាយជាកន្លែងប្រារព្ធព្រះពុទ្ធសាសនា ការស្នើរសុំនេះធ្វើឡើង ក្នុងជំនួបរវាង ឯ ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ ឯ ឧ Sudrirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា នៅទីស្តីការប្រសួង ។
  ការឆ្លើយតប ឯ ឧ Sudrirman Haseng សន្យាថានឹងយកការស្នើរសុំរបស់កម្ពុជា ទៅពិភាគ្សាជាមួយប្រសួងទេចរណ៍ ឥណ្ឌូនេស៊ី  ហើយចំណែកឯការហោះហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ីនិងមាននៅឆ្នាំ២០១៩ខាងមុខនេះ ចំថ្ងៃខួបលើកទី៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី ។
  ក្នុងជំនួបដដែលនេះ ភាគីទាំង២ គ្រោងនិងសហការគ្នាប្រារព្ធពិធីព្រះសាសនាម្តងទៀតនៅឆ្នាំ២០១៩ខាងមុខនេះ ដោយកាលពីឆ្នាំ២០១០ ធ្លាប់ធ្វើម្តងរួចមកហើយ  ។ គួររំលឹកថា ឥណ្ឌូនេស៊ី គឺជាប្រទេសកាន់សាសនាចំរុះ តែភាគច្រើនកាន់សាសនាឥស្លាម ប៉ុន្តែជ្រុងមួយនៃប្រទេសនេះកាន់សាសនាព្រះពុទ្ធ និងហិណ្ឌូ ។ តាមរយៈពិធីសាសនានេះ កម្ពុជានិងទទួលបានអត្ថប្រយោជន៍ ដូចជា ទី១ អាចផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទី២ ជំរុញអោយប្រទេស ក្នុងតំបន់កាន់តែស្គាល់កម្ពុជាបន្ថែមទៀត  និងទី៣ ជំរុញអោយប្រជាពលរដ្ឋកម្ពុជា ទាំងអស់កាន់តែមានជំនឿទៅលើព្រះពុទ្ធសាសនា ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner