បុរសម្នាក់បានស្លាប់ភ្លាមៗខណះ ជិះម៉ូតូឆ្លងផ្លូវ​ត្រូវរថយន្តតាត់សុីបុក នៅក្នុងស្រុករលាប្អៀរ។

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ ​នៅវេលាម៉ោង១៥និង
២០នាទីថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នេះរថយន្តតាក់សុី VIP បើកបុក​បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវបណ្តាលឲ្យ​ស្លាប់ភ្លាមៗនៅនិងកន្លែង  ​នៅលើកំណាត់ផ្លូវជាតិលេខ៥ ​​ត្រង់ចំណុចផ្លូវចូលវត្តទឹកហូត ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុរលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

 ប្រភពព័ត៌មានពីប្រជាពលរដ្ឌដែលកន្លែងកើតហេតុ បានឱ្យដឹងថា ​រថយន្តVIPមួ​យគ្រឿពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-29 04 បើកបរពី​ត្បូងទៅជើង ពេលមកដល់ចំណុចខាងលើ បានបុកម៉ូតូមួ​យគ្រឿងម៉ាក ស្មាស ពណ៌ខ្មៅ គ្មានពាក់ផ្លាក់លេខ ដែលបត់ឆ្លងកាត់ផ្លូវ​ ពីលិចទៅកើត បណ្តាញ​ឲ្យស្លាប់ អ្នកបើកបរម៉ូតូម្នាក់ឈ្មោះ សៅ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ។ សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួច ធ្វើការវាសវែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner