កូរ៉េខាងជើង និងកូរ៉េខាងត្បូងព្រមព្រៀងគ្នាតភ្ជាប់បណ្តាញទំនាក់ទំនងដែន សមុទ្ររវាងប្រទេសទំាងពីរឡើងវិញ
កូរ៉េខាងត្បូង៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងសេអ៊ូលបានឯកភាពគ្នា ក្នុងការតភ្ជាប់ បណ្តាញទំនាក់ទំនងដែនសមុទ្ររវាងបងប្អូនកូរ៉េទំាងពីរឡើងវិញកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ ដោយនាវាមកពីប្រទេសទាំងពីរបានធ្វើទំនាក់ទំនងវិទ្យុជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ។
បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ទូកល្បាតរបស់កូរ៉េខាងជើងបានឆ្លើយតប ភ្លាមៗ នៅពេលដែលកងយោធាកូរ៉េខាងត្បូងបានទាក់ទងគ្នា តាមរយៈប្រព័ន្ធវិទ្យុ អន្ដរជាតិមួយនៅវេលាម៉ោង៩ព្រឹកថ្ងៃ អាទិត្យ សប្តាហ៍មុននេះនៅលើដែនសមុទ្រ ដែលជាបណ្តាញទំនាក់ទំនងតាមផ្លូវទឹកជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំមកនេះ។
សូមជម្រាបថា ការព្រមព្រៀងតភ្ជាប់បណ្តាញទំនាក់ទំនងដែនសមុទ្រខាងលើនេះ បានកើតឡើងបន្ទាប់ពីកិច្ចចរចាកម្រិតការងារជាច្រើន ត្រូវបានធ្វើឡើងរវាងភាគី ទាំងពីរនៅខាងកូរ៉េខាងត្បូង នៃការិយាល័យឆ្លងកាត់កូរ៉េ ដែលរដ្ឋាភិបាលក្រុង ព្យុង យ៉ាង និងសេអ៊ូលបានយល់ព្រមជួសជុលបណ្តាញទំនាក់ទំនងយោធាក្នុងពេលឆាប់ៗនេះ ៕