ឯកឧត្តមបណ្ឌិត ឈូន ថាវរិន្ទ និងលោកជំទាវប្រគេនទៀនវស្សា ២វត្ត ក្នុងស្រុកឆ្លូង ខេត្ត ក្រចេះ

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យមនាការវិវត្តន៍រីកចម្រើននោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិន ឈូន ថាវរិន្ទ មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ព្រែកប្រសព្វ ខេត្ត ក្រចេះនិងលោកជំទាវ បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងសម្ភារៈ ជាច្រើនទៀតដើម្បីទៅវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាក្នុង ពុទ្ធសីម៉ាវត្តចំនួន ២ វត្ត គឺវត្តពោធិហាន់ជ័យ លើ និងវត្ត ឆ្លូង ក្នុងស្រុក ឆ្លូង ខេត្ត ក្រចេះ នាព្រឹកថ្ងៃទី ២ ខែ កក្កដាឆ្នាំ ២០១៨ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ឈូន ថាវរិន្ទ បានមានប្រសាសន៍លើកឡើងផងដែរពិប្រវត្តិនៃការទៀនព្រះវស្សា ដែលយើងធ្វើបានប្រារព្ធធ្វើឡើងតាំងពីដើមរាងមក ។ ឯកឧត្តម បណ្ឌិត ក៏បានសំដែងនូវការយកចិត្តទុក និងសួរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលកន្លងមកក៏ដូចបច្ចុប្បន្ន សម្តេចតែងតែចុះជួយដោះស្រាយរាល់ ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ។ឯកឧត្តម បណ្ឌិត បានរម្លឹកពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុនពីអតីតកាល ក្នុងការរំដោះ ប្រទេសជាតិពីរបប ប្រល័យពូជសាសន៍ ប៉ុលពត  ហើយបានខិតខំដឹកនាំ កសាង ស្តារ អភិវឌ្ឍប្រទេសជាតិ ពីគំនរផេះផង់ ដែលបន្សល់ទុកដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ រហូតបានធ្វើឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍរីកចម្រើនបន្តិចម្តងៗពីដំណាក់កាលមួយ មកកាន់ដំណាក់កាលមួយ ជាពិសេសតាមររយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេច មានរយៈពេល២០ឆ្នាំមកនេះ គឺបាននាំមកនូវការអភិវឌ្ឍ រីកចម្រើន មានកំណើនសេដ្ឋកិច្ច សង្គម គួរជាទីមោទនៈបំផុត។

កន្លងមកក័ដូចបច្ចុប្បន្នសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងបានចុះសួរសុខទុក្ខដោយផ្ទាល់ដល់កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងកម្មករកម្មការី នៅតាមបណ្តារោងចក្រសហគ្រាសនានានៅទូទាំងប្រទេស និងបានតម្លើងប្រាក់បៀរវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង កម្មករ កម្មការី នីនិងបានប្រាក់ឧបត្ថម្ភចំពោះកម្មការីនីដែលសម្រាលបិត្របន្ថែមទៀត ។ដូច្នេះ ឯកឧត្តម បណ្ឌិត ក៏បានផ្តាំផ្ញើសូមឱ្យរួមគ្នាការពារសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ ឱ្យបានគង់វង្ស ដើម្បីធ្វើឱ្យប្រទេសរបស់យើង បន្តបោះជំហានទៅមុខ ប្រកបដោយសុខដុមរមនា ធានាជីវភាពរស់នៅដោយសុខសាន និង មានការអភិវឌ្ឍរីកចម្រើនថ្មីៗបន្ថែមទៀត។

ពិសេសបងប្អូនប្រជាពលរដ្ឋសូមកុំភ្លេចទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០នៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីសម្តេចតេជោ បានបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ និអាណត្តិបន្តបន្ទាប់ទៀត។
ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ឈូន ថាវរិន្ទ បានបញ្ជាក់ថាទៀនព្រះវក្សា ព្រមទាំងសំភារៈបរិក្ខា និងគ្រឿងឧបភោគបរិភោគ នាំមកវេប្រគេន ដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សានាពេលនេះ គឺដើម្បីចូលរួមចំណែកបំរើដល់សេចក្តីត្រូវការរបស់ព្រះសង្ឃគ្រប់អង្គក្នុងការសិក្សា គម្ពីរធ៌មវិន័យ និង ព្រះត្រ័យបីដកនៅក្នុងវេលាចូលកាន់ព្រះវក្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត ។

ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ឈូន ថាវរិន្ទ និងលោកជំទាវ និងសហការី បានវេរប្រគេនព្រះសង្ឃដែលគង្សចាំព្រះវស្សា ក្នុងទីអារាមនីមួយៗមានសាដក់ នឹងបច្ច័យមួយចំនួន សម្រាប់វត្ត មានទៀនព្រះវស្សា ១ គូរ ព្រមទាំង ភេសជ្ជៈគ្រឿងឧបភោគ បរិភោគជាច្រើនទៀត ។ នាឱកាសនោះដែរឯកឧត្តម បណ្ឌិត ឈូន ថាវរិន្ទ និង លោកជំទាវ បានចែកជូននូវអំណោយ អនុស្សាវរីយ៍រួមនឹងថវិកា ដល់ពុទ្ធបរិស័ទនិងសមាជិក សមាជិការ លោកគ្រូ អ្នកគ្រូ គ្រួសារក្រីក្រ និងកម្លាំងការពារ អាជ្ញាធរមូលដ្ឋាន សរុបចំណាយក្នុងកម្មវិធីទាំងពីរនេះអស់ថវិកាចំនួនជាង២៣លាន រៀលផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner