ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង នាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាសារ៉ុងប្រមាណ110០សម្រាប់ ផ្តល់ជូនប្រជាពលរដ្ឋនៅភូមិទងត្រឡាច និងភូមិជន្លាត់ដៃ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម តំបន់ជនបទ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជាសារ៉ុងប្រមាណ១១0០សម្រាប់ និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋ នៅភូមិទងត្រឡាច និងភូមិជន្លាត់ដៃ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍ អំពី អំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងកុដិមួយខ្នងទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ កម្ពស់២ជាន់ ប្រក់ក្បឿង ដែលត្រូវចំណាយថវិកាប្រមាណ៤ម៉ឺនដុល្លា បានកសាងរួចរាល់បានប្រមាណ៧០ថភាគរយ ក្លាយទៅជាសមិទ្ធិផលថ្មីមួយនៅវត្ត ទងត្រឡាច ។
ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថារាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឪកាសកសាងជីវភាពរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលដែលបានផ្តល់ ជូនអោយបានគង់វង្សសម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត ដោយឡែកមន្រ្តីរាជការត្រូវតែប្រព្រឹត្តអំពើល្អនិងបម្រើសេវាសាធារណះអោយបាន ល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះអនុវត្តអោយបាននូវគោលនយោបាយរបស់ រាជរដ្ឋាភិបាលស្តីពីភូមិ ឃុំមានសុវត្ថិភាព ជៀសអោយផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍និងមិនត្រូវជឿតាមការញុះញ៉ង របស់ជនអគតិមួយក្តាប់តូចដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ផ្តាំផ្ងើរដល់ប្រជាពលរដ្ឋថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទៅបោះឆ្នោតអោយបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ ហើយសូមជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខ និងបានរំដោះបងប្អូនប្រជាពលរដ្ឋអោយមានសិទ្ធសេរីភាពរហូតមកដល់បច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងបានធានាបាននូវសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ។
ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង បានអញ្ជើញចែកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជាសារ៉ុងប្រមាណ១១0០សម្រាប់ និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋ នៅភូមិទងត្រឡាច និងភូមិជន្លាត់ដៃ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនក្នុងការរៀបចំកម្មវិធី ផងដែរ។