ជនសង្ស័យម្នាក់ ថ្នាំញៀនចំនួន១០កញ្ចប់តូច ព្រមជាមួយនិងអាវុធច្នៃ០៣ដើម ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការណ៍ជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ធ្វើការឃាត់ខ្លួន និងដកហូត!
(ព្រះវិហារ): សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច និងជនសង្ស័យម្នាក់ ព្រមជាមួយអាវុធកែច្នៃ០៣ដើម ត្រូវបានកម្លាំងជំនាយ កងរាជអាវុធហត្ថ សហការណ៍ជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ ចុះធ្វេីការឃាត់ខ្លួន និងដកហូត កាលពីវេលាម៉ោង១២.៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់វែង ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងបង្ក្រាបផ្ទាល់ បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យ ព្រមជាមួយនិងវត្ថុតាងខាងលើបានជោគជ័យ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការឯកភាព បញ្ជាដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកផងដែរ។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តអោយដឹងបន្ថែមថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់វែង ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
និងចាប់យកវត្ថុតាងមួយចំនួនរួមមាន÷ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច កាំភ្លើងច្នៃចំនួន០២ ដើម កាំភ្លើងckcកាត់ចំនួន០១ដើម គ្រាប់AK 47ចំនួន៣២គ្រាបសាក់កាដូ ដាក់កាំភ្លើង៊១ ម៉ូតូវេវអ៉ី ពណ៍ខ្មៅលាយខៀវ គ្មានស្លាកលេខចំនួន០១គ្រឿង លុយខ្មែរចំនួន៥ម៉ឺនរៀល និងសម្ភារៈសំរាប់ជក់មួយចំនួន។ លោកថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងកសាងសុំណុំរឿង បញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់៕ សួនលីណា