ឯកឧត្តម ជាវ តាយបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច

កំពត៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ចំនួន ១៥៨៣នាក់ នៅព្រឹកថ្ងៃអាទឹត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែ កក្ដដា ឆ្នាំ២០១៨ ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

ឯកឧត្ដមក៍មានប្រសាសន៍ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ទាំងអស់សូមផ្សព្វផ្សាយដល់បងប្អូនញាតិមិត្ត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានលំដាប់លេខរៀងទី២០ និងរូបសញ្ញាទេវតាបាចផ្កាជាសំគាល់៕.

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner