សម្តេចយាយ ត្បាញសរសៃក្រមា មុនគេបង្អស់ នៃក្រមាប្រវែងជាង១០០០ម៉ែត្រ បន្ទាប់ពីចប់សព្វគ្រប់ គណៈ​កម្មការ World Guiness Re cord បានកត់ត្រាក្រមាវែងជាងគេ ដែលមានប្រវែងជាង១០០០ម៉ែត្រទៅក្នុងកំណត់​ ត្រាឯកទគ្គកម្ម​ពិភព​លោក​

ភ្នំពេញ៖ សម្តេចយាយ ត្បាញសរសៃក្រមា មុនគេបង្អស់ នៃក្រមាប្រវែងជាង១០០០ម៉ែត្រ បន្ទាប់ពីចប់សព្វគ្រប់       គណៈ​កម្មការ World Guiness Re cord  បានកត់ត្រាក្រមាវែងជាងគេ ដែលមានប្រវែងជាង១០០០ម៉ែត្រទៅក្នុងកំណត់​ ត្រាឯកទគ្គកម្ម​ពិភព​លោក​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែ​កក្កដា ឆ្នាំ២០១៨ ​នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រកោះពេជ្រ ។ កម្មវិធីពន្លាក្រមាដ៏វែងអស្ចារ្យលើពិភពលោក បានរួមគ្នាត្បាញយូរមកហើយ ។

ដើម្បី​ឱ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​បំ​បែក​កំណត់​ត្រាឯតទគ្គកម្ម​ពិភព​លោក​គឺជាលទ្ធផល គណៈ​កម្មការ World Guiness Record  បាន សម្រេចដាក់ក្រមាវែងជាងគេប្រវែងជាង១០០០ម៉ែត្រ របស់ព្រះរាជាណាចក្រកម្ពុជា ចូលក្នុង​ឯកទគ្គកម្ម បំ​បែក​កំណត់​ត្រា ​ពិភព​លោក​។ ការសម្រេចនេះ បន្ទាប់ ពីគណៈ​កម្មការបានត្រួតពិនិត្យគុណភាព និងប្រវែងរបស់ក្រមារបស់កម្ពុជា មានគុណភាព និងសោភណ្ឌភាពល្អ និង មិនមានទេក្នុងពិភពលោក ។

សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា សហ ការ​ជា​មួយ​នឹង​ចលនា GoGoCambo dia បានរៀបចំ​កម្មវិធី​ «រួម​គ្នា​ជឿថា​ខ្មែរ​អាច​ធ្វើ​បាន» ​ដើម្បី​ជាការ​ចូល​រួម​ សម្រេចបាននូវ​សមិទ្ធផល​ថ្មី​មួយ​ទៀត​របស់​កម្ពុជា គឺការ​បំ​បែក​កំណត់​ត្រាឯតទគ្គកម្ម «ក្រមាវែង ជាង​គេលើ​ពិភព​លោក​»

ការត្បាញក្រមាវែងប្រវែងជាង១០០០ ម៉ែត្រ វែងជាងគេលើពិភពលោក បានចាប់ផ្តើម ឡើងតាំងពីថ្ងៃទី១៤ខែកុម្ភៈ ដល់ថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨ដែលមានប្រជាពលរដ្ឋកម្ពុជា និងបរទេសចូលរួមត្បាញមានចំនួនប្រមាណ៣សែននាក់ ។

ក្រមាប្រវែង១០០០ម៉ែត្របន្ទាប់ពីបានកត់ត្របញ្ចូលទៅក្នុងបញ្ជី គណៈ​កម្មការ World Guiness Record  នៅថ្ងៃទី ១ខែកក្កដាឆ្នាំ២០១៨រួមមកនិងហែរយកទៅតាំងនៅវាលព្រះមេរុដើម្បីបន្តអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទស្សនា រយៈពេល១ ខែដោយមិនគិតថ្លៃ។ ក្រមាវែងជាង១០០០ម៉ែត្រមានទទឹង (មុខកាត់៨៨សង់ទីម៉ែត្រ)ត្រូវបានគណៈ​កម្មការ World Guiness Record  ប្រគល់វិញ្ញាបនបណ្ណ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរ គុណពីការចូលរួមត្បាញក្រមាវែងជាងគេលើពិភពលោក ដោយក្រមាមួយសរសែរមានអ្នកចូលរួមត្បាញប្រមាណ៣សែននាក់ ដែលពោរពេញដោយមនោសញ្ចេត នាខ្មែរ។ ក្រមាមានប្រវែង១១០០ម៉ែត្រ។ សម្តេចយាយត្បាញសរសៃក្រមា មុនទេបង្អស់នៃក្រមាប្រវែងជាង១១០០ម៉ែត្រ។ នេះជាមោទនភាពជាតិខ្មែរឆ្លុះបញ្ចាំងស្មារតីជឿជាក់ថាខ្មែរធ្វើបាន ដែលជាស្នាដៃដ៏ធំរបស់កូនខ្មែរ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner