ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរដ្ឋបាលខេត្តកំពង់ឆ្នាំងចំនួន ៣២រូប

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំងៈ ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរដ្ឋបាល ខេត្តកំពង់ឆ្នាំង ចំនួន៣២រូប ប្រារព្ធក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម ម៉ែន ធឿន សមាជិកក្រុមបឹក្សាខេត្ត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀតនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។
 
លោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្តបានមានមតិស្វាគមន៍និងបានលើកឡើងនូវលទ្ធផល
សំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់មន្រ្តីរដ្ឋបាលខេត្តកំពង់ឆ្នាំងមានការរីកចំរើនលើគ្រប់វិស័យ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុ
វត្តយុទ្ធសាស្រ្តតុកោណដំណាក់ទី៣ របស់រាជរដ្ឋា
ភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។

ឯកឧត្តម អម សុភា អភិបាលរងខខេត្តកំពង់ឆ្នាំងបានអានអានប្រកាសតែងតាំង ប្រកាសរបស់ក្រសួងមហាផ្ទៃដោយតែងតាំងលោកអ៊ុន សុផល ជានាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ប្រកាសទទួលស្គាល់លោកអ៊ុក កីឡាជាប្រធាននិងលោក
កែ ថាជាអនុប្រធានការិយាល័យប្រជាពលរដ្ឋនិងដីការបស់រដ្ឋបាលខេត្តតែងតាំងលោកគង់ សុវណ្ណអស្ចារ្យជានាយរងរដ្ឋបាលសាលាខេត្តព្រមទាំងតែងតាំង២៨រូបទៀតជានាយកនាយករងទីចាត់ារនិងប្រធានអនុប្រធានការិយាល័យនៃរដ្ឋបាលខេត្តកំង់ឆ្នាំងផងដែរ។

បន្ទាប់ពីគណៈអធិបតីបានប្រគល់ប្រកាសនិងដីការរួចមក  លោកគង់ សុវណ្ណអស្ចារ្យនាយករងរដ្ឋបាល បានឡើងធ្វើការប្តេជ្ញាចិត្តថាៈលោកព្រមទាំងមន្រ្តីទាំងអស់នឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អជាមួយថ្នាក់នាំចំណុះអោយរដ្ឋបាលខេត្ត និងជាបណ្តាមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា។ រួម
ចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចអោយបានល្អប្រសើរ
យកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជា
ពលរដ្ឋ អោយបានទាន់ពេលវេលា។

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមាន
ប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះសង្កត់
ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោ
ជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តក៏ បានផ្ដាំផ្ញើដល់មន្រ្តីទើបតែងតាំងថ្មី ត្រូវខិតខំបំពេញភារកិច្ចអោយបានល្អតាមតួនាទីរាងខ្លួនក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល
និតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហា
សេនាបតីតេជោហ៊ុនសែនជាប្រមុខ។ ការធ្វើកំណែ
ទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជ
ការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុប
បំបាត់អំពើពុករលួយ និង មានតម្លាភាពចំពោះមន្រ្តីរាជការហើយសហការក្នុងជួរថ្នាក់ដឹកនាំគ្រប់អង្គ
ភាពចំណុះអោយរដ្ឋបាលខេត្ត អាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់  ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner