ក្រុមជួយសង្គ្រោះថៃ និងអន្តរជាតិបន្តដុតដៃដុតជើង ដើម្បីព្យាយាមស្វែងរក មនុស្សទាំង១៣នាក់កំពុងបន្តបាត់ខ្លួន ខណៈឈានចូលដល់ថ្ងៃទី៧ហើយ នៅតែ គ្មានវិធីចូលរូងភ្នំរួច

ថៃ៖ មន្ត្រីមកពីក្រសួងស្ថាប័នជាច្រើននៅប្រទេសថៃ កំពុងតែចូលរួមនៅក្នុងប្រតិ បត្តិការសង្គ្រោះក្មេងៗកីឡាករទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ដែល កំពុងជាប់ខ្លួននៅក្នុងរូងភ្នំ ថាមលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេស ខណៈ ឈានចូលមកដល់ថ្ងៃទី៧ទៅហើយ តំរុយថា ពួកគេនៅមានជីវិត ឬក៏អត់នោះ មិន ទាន់មាននរណាអាចអះអាងបាននៅឡើយ ។
សម្រាប់ថ្ងៃសៅរ៍នេះ ក្រុមជំនាញ-សង្គ្រោះនឹងព្យាយាមទម្លាក់ខ្លួនចូលទៅកាន់ប្រហោងភ្នំនានាផ្សេងទៀត ដើម្បីរកផ្លូវចូលទៅក្នុងរូងភ្នំ គ្រាដែលភ្លៀងធ្លាក់នៅ តែអាចគំរាមកំហែងប្រតិបត្តិការនេះបានគ្រប់ពេលវេលា ។ ប្រតិបត្តិការនៅថ្ងៃសៅរ៍នេះដែរ គឺត្រូវប្រើរយៈពេលយូរ និងផ្លូវវែងឆ្ងាយ ដូច្នេះសមាជិកនៃក្រុមសង្គ្រោះ បានរៀបចំចំណីអាហារ និងទឹកសុទ្ធទៅតាមខ្លួនពួកគេរួចជាស្រេចផងដែរ ។
ប្រតិបត្តិការជួយសង្គ្រោះជាថ្មីនេះ ត្រូវបានចាប់ផ្តើមនៅវេលាម៉ោង៧នាទីព្រឹកថ្ងៃ សៅរ៍នេះតែម្តង ដោយមានមន្ត្រីប៉ូលីស ទាហាន បុគ្គលិកក្រសួង-ស្ថាប័នរដ្ឋនានា និងសមាគមអ្នកមានជំនាញខាងផ្លូវទឹក ឬរូងភ្នំនេះ ។ សម្រាប់រយៈពេលប៉ុន្មានថ្ងៃ មកនេះ ស្បៀងអាហារ វត្ថុប្រើប្រាស់ និងទូរស័ព្ទដៃជាដើម ត្រូវបានរៀបចំដាក់ទៅក្នុងឡាំងជ័រធំល្មមមួយ រួចទម្លាក់ចូលទៅក្នុងចន្លោះប្រហោងនានា ទៅក្នុងរូងភ្នំ ដោយក្រុមអ្នកសង្គ្រោះ ដើម្បីក្មេងៗទាំងនោះ អាចយកទៅទទួលទានជាបណ្តោះអាសន្ន និងទាក់ទងមកអ្នកខាងលើវិញ ប្រសិនបើពួកគេប្រទះឃើញ ប៉ុន្តែពុំទាន់មានសញ្ញាណាមួយចេញពីរូងភ្នំនោះឡើយ ។
សូមជម្រាបថា ក្មេងៗជំទង់១២នាក់ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា និង គ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ចាប់តាំងពីថ្ងៃ សៅរ៍សប្តាហ៍មុនមកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ និងជារូងភ្នំ វែងជាងគេបំផុតទី៤របស់ថៃ ។ ក្មេងទាំងនេះមានអាយុចន្លោះពី១១ឆ្នាំដល់១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេមានអាយុ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិន អាចចាកចេញពីរូងភ្នំនេះបានឡើយ នៅមុនពេលមានទឹកជន់លិច ដោយសារតែ ភ្លៀងធ្លាក់ខ្លាំង ។ លើសពីនេះទៅទៀត បើតាមប្រវត្តិនៃរូបភាពរបស់ក្រុមក្មេងៗ កីឡាករទាំងនោះ គឺពួកគេធ្លាប់ទៅកាន់ទីនោះកាលពីចុងឆ្នាំ២០១៦ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner