ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង លោកជំទាវ ផ្តល់អំណោយនិងថវិការ ដល់កម្មករសំណង់ចំនួន ៣០០គ្រួសារមកពីឃុំចំនួនពីរក្នុងក្រុង សៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ
ដែលជាកម្មករសំណង់មកពី សង្កាត់ស្រង៉ែ និងសង្កាត់ក្របីរៀលក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣០០គ្រួសារ និងបានឧបត្ថម្ភដល់ពួកគេនូវអំណោយក្នុង១គ្រួសារ អង្ករ១បេ ស្មើរ និង ១០គីឡូក្រាម សារុង១ និងថវិកា ២ម៉ឺនរៀល។ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក្នុងនាមជាអ្នកណាងរាស្ត្រ គឺ
ឯកឧត្តមតែងផ្សារភ្ជាប់ការរស់នៅរបស់ ឯកឧត្តមជាមួយប្រជាពលរដ្ឋជានិច្ច។ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ  ក៍បានលើកឡើងផងដែរពីគោលនយោបាយដែលដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា គឺតែងយកចិត្តទុកដាក់ដល់ប្រជាជនជានិច្ចហើយសំរាប់អាណត្តិនៃការដឹកនាំប្រទេសជាបន្តទៀតនោះ គឺរាជរដ្ឋាភិបាលដែលផុសចេញពីគណៈបក្សប្រជាជនគឺនៅតែបន្តការកសាងនិងអភិវឌ្ឍន៍ជាបន្តទៀត ដោយបានលើកយកនូវចំណុចអាទិភាពជាច្រើន ក្នុងនោះគឺបានផ្តោតទៅលើការអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធ មណ្ដល់សុខភាព សាលារៀន ប្រព័ន្ធធារាសាស្ត្រ អគ្គីសនី និងកិច្ចការងារជាច្រើនទៀតដែលជា  កត្តាចាំបាច់នៃតម្រូវការរបស់ប្រជាពលរដ្ឋ។អ្វីដែលសំខាន់ទៀតនោះ គឺឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានណែនាំអោយបងប្អូនប្រជាពលរដ្ខទាំងអស់អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានៅ ថ្ងៃទី២៩កក្កដា២០១៨ខាងមុខដើម្បីជ្រើសរើសតំណាងរបស់បងប្អូនដែលខ្លួនពេញចិត្តក្នុងការជួយអភិវឌ្ឍន៍ មូលដ្ឋានរបស់បងប្អូន។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner