កងទ័ពជើងទឹកកម្ពុជា និងថៃ ប្រលែងសត្វអណ្ដើកចំនួន២០៩ក្បាល ធ្វើការលែងចូលសមុទ្រ តំបន់កោះរ៉ុងរបស់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ពិធីនោះធ្វើឡើងនៅព្រឹកថ្ងៃ២៩មិថុនាឆ្នាំ២០១៩ ក្រោមអធិបតីភាព អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈ កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការកងនាវា នៃកងទ័ពជើងទឹកភូមិន្ទថៃ ឧត្តមនាវី រាំងសារ៉េត សាក់យ៉ានុគួន។ 

មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការទីបញ្ជាការជួមុខ អគ្គលេខាដ្ឋាន នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លោកឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា ពិធីលែងសត្វអណ្ដើកសមុទ្រនាពេលនោះ ធ្វើឡើងនៅឆ្នេរឋានសួគ៌តំបន់កោះរ៉ុង សង្កាត់កោះរ៉ុង ក្រុង ខេត្តព្រះសីហនុក្រោមជំនួយឧបត្ថម្ភពីកងទ័ពជើងទឹកភូមិន្ទថៃ ដើម្បីលើកកម្ពស់កិច្ចសហ ប្រតិបត្តិការ នៃប្រទេសទាំងពីរក្នុងការរួមចំណែកអភិរក្ស សត្វអណ្តើកសមុទ្រ ក៏ដូចជាការជួយជំរុញការគាំទ្រដល់វិស័យទេសចរណ៍។

លោកថា ការលែងអណ្ដើកនោះ គឺជាការបំផុសចលនាក្នុងការអភិវឌ្ឍន៍ អភិរក្សធនធានធម្មជាតិ បាតសមុទ្រ  ដែលគេបានទម្លាក់ជម្រកមច្ឆាជាតិនៅក្នុងតំបន់កោះរ៉ុង ដោយធ្វើអនាម័យ ក្នុងបាតសមុទ្រ តំបន់កោះតាង ខេត្តកោះកុង និងតំបន់កោះរ៉ុង  និងធ្វើអនាម័យក្នុង បាតសមុទ្រ ដាក់ប៉ោល ទម្លាក់កុងតឺន័រ ដាំផ្កាថ្ម និងសារាយសិប្បនិមិត្ត ។ល។ លោកថា ការខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយកិត្តិយសប្រទេសជាតិក្នុងការអភិវឌ្ឍន៍ និងជាជម្រក មច្ឆាជាតិ និងអភិរក្សជីវៈចម្រុះ ការបង្កើតឧទ្យានជាតិក្រោមបាត សមុទ្រ ប្រទេសកម្ពុជា ឲ្យកាន់តែស្រស់ស្អាត និងមាន ការទាក់ទាញ ។ 

លោកបានបន្តថា ការអភិវឌ្ឍ និងការអភិរក្ស នៅបាតសមុទ្រ មិន មែនមាននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺនៅមានប្រទេស ផ្សេងៗទៀត ជាពិសេសនៅក្នុងតំបន់អាស៊ី ធ្វើអោយមានចំណាប់អារម្មណ៍ទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីមកទស្សនានូវជីវៈចម្រុះក្នុងបាតសមុទ្រនេះ ដូច្នេះយើងបានធ្វើការណែ នាំ ពន្យល់ប្រជាពលរដ្ឋ ប្រជានេសាទពីសារៈសំខាន់នៃ ធនធានធម្មជាតិ និងនាំគ្នាជួយថែរក្សា ការពារជីវៈចម្រុះក្នុងបាតសមុទ្រ និងត្រៀមហ្វឹកហ្វឺន ជំនាញមុជទឹក ការចុះស្រាវជ្រាវ ដើម្បីពង្រីកទីតាំងអភិរក្ស និងថែរក្សាការពារ ធនធាន មច្ឆាជាតិនៅបាតសមុទ្រឱ្យកាន់ តែប្រសើរឡើងថែមទៀត ព្រមទាំងសំណូមពរប្រជានេសាទ ចូលរួមថែរក្សា និងអភិរក្សអណ្តើកសមុទ្រកាម់តែសម្បុរថែមទៀត ដើម្បីផលប្រយោជន៍រួម ទាំងអស់គ្នា ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner