សហព័ន្ធកីឡារាំកម្ពុជា បញ្ជូនអត្តពលិក៣ ចូលរួមប្រជែង ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia Got Talent គ្រូបង្វឹកជម្រើសជាតិសហព័ន្ធកីឡារាំកម្ពុជា គ្រោងនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន

អត្ថបទដោយ៖
ហេង វណ្ណា

ចំនួន៣ក្រុមចូលរួមសម្តែងផ្សព្វផ្សាយជាលើកដំបូង នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia Got Talent ដើម្បីពង្រីកការ ផ្សព្វផ្សាយ វិស័យកីឡារាំឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ហើយក៏ដើម្បីពង្រឹងបទពិសោធន៍របស់ពួកគេ ។ លោក សូវ តុង គ្រូបង្វឹកជម្រើសជាតិសហព័ន្ធកីឡារាំកម្ពុជា ថ្លែងប្រាប់ថា ការបង្ហាញវត្តមានប្រកួត ប្រជែងលើក ដំបូងរបស់ អត្តពលិក កីឡារាំ កម្ពុជា នៅក្នុងកម្មវិធី Cambodia Got Talent ដែលជាកម្មវិធីលំដាប់ពិភពលោកនោះ គឺជាឱកាសដ៏ល្អប្រសើរ សម្រាប់ អត្តពលិក វ័យក្មេងរបស់សហព័ន្ធបានពង្រឹងសមត្ថភាព និងបង្កើនបទពិសោធន៍ ហើយក៏ជាឱកាសផ្សព្វផ្សាយ អំពីវិស័យ កីឡារាំ កម្ពុជា ទៅកាន់មហាជនឲ្យស្គាល់កាន់តែច្បាស់ ។ គ្រូជម្រើសជាតិរូបនេះអះអាង ការប្រកួតប្រជែងរបស់អត្តពលិកកីឡារាំ នៅក្នុង កម្មវិធីផ្សព្វ ផ្សាយធំៗ ដូចជា Cambodia Got Talent នេះ នឹងជួយពង្រឹងភាពក្លាហាន ស្មារតីពួកគេកុំឲ្យពួកគេភ័យក្លាច ត្រៀម ចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតធំៗកម្រិតអន្តរជាតិនៅក្រៅប្រទេស នាពេលខាង មុខ ។

លោក បន្ថែមថា កីឡារាំដែលទើបតែត្រូវបានបង្កើតឡើងជាង៣ឆ្នាំមកនេះ សហព័ន្ធបានបណ្តុះ បណ្តាលថ្នាល យុវជនបានជាង ៦០នាក់ ហើយសហព័ន្ធកំពុងខិតខំរៀបចំកម្មវិធីអភិវឌ្ឍសមត្ថភាព អត្ត ពលិកវ័យ ក្មេងឆ្ពោះទៅប្រកួតប្រជែង លើឆាកអន្តរជាតិ ជាពិសេសគឺត្រៀមប្រជែងមេដាយ នៅ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ដែលព្រះរាជាណាចក្រ កម្ពុជាទទួលបាន សិទ្ធិធ្វើជាម្ចាស់ ផ្ទះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner