ស្លាប់ និងរបួស៥នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឌុបគ្នាបុកគូថរថយន្ត

អត្ថបទដោយ៖
Kien Sereyvuth

ពោធិ៍សាត់៖ យ៉ាងហោចបុរស ២នាក់បានបាត់បង់ជីវិតក្នុងថ្លុកឈាមជោកខ្លួន រួមជាមួយម៉ូតូ ១គ្រឿង និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួសយ៉ាងដំណំផងដែរ ត្រូវបានគេសង្ស័យជិះម៉ូតូឌុបគ្នាបុកគូថរថយន្តពីលើកផ្សេងគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣.៤ ស្ថិតក្នុងភូមិជំរុំសៀម សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះ(ស្លាប់)ទាំង ២នាក់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B 0700 ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុក៍ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង ប៉ុន្តែគ្មាននណាម្នាក់បានឃើញហេតុការណ៍ច្បាស់លាស់នោះឡើយ ហើយតែត្រូវបានគេសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍(ជិះម៉ូតូបុកគូថរថយន្ត) ខណៈភាគ្គីម្ខាងគ្មានវត្តន៍មាន(គេចបាត់)នៅកន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)ទាំង ២នាក់រស់នៅភូមិអូររការ សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ នេះបើតាមការឲ្យដឹងពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។

ដោយឡែក៖ ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នគរបាលស្រុកបាកានបានឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៣.១៩៤ ស្ថិតក្នុងភូមិ.ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តផងដែរ ដោយបុរសចំនួន ៣នាក់រួមដំណើរគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ 1D 7352 ធ្វើដំណើរក្នុងទិសដៅពីទៅកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគូថរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 2579 ដែលកំពុងបែកកង់ចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យម៉ូតូកៀបជាប់ជាមួយរថយន្ត បណ្ដាលឲ្យរបួសធ្ងន់ចំនួន ២នាក់ស្រាលម្នាក់ ជនរងរបួសទាំង ៣នាក់រស់នៅភូមិអកជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពទាំងពីករណីខាងលើបន្តទៀតថា ករណីទី១ សាកសពជនរងគ្រោះ និងម៉ូតូ ១គ្រឿងបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ចំណែកភាគ្គីរថយន្តកំពុងធ្វើការស្រាវជ្រាវ ករណីទី២ ជនរងរបួសបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ វត្ថុតាងរថយន្ត និងម៉ូតូសមត្តកិច្ចនគរបាលជំនាញ ផ្នែកសណ្ដាប់ធ្នាប់យកទៅរក្សាទុកជាបណ្ណោះអាសន្ន រង់ចាំវាស់វែងដោះស្រាយគ្នាតាមនីតិវិធីនៃផ្លូវច្បាប់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner