មនុស្សស្លាប់ និងរបួសសរុប៨នាក់ ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយទៀតនៅ សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានអោយដឹងថា ហេតុការណ៍ បាញ់ប្រហារថ្មីមួយ បានកើតឡើងនៅឯទីស្នាក់ការសារព័ត៌មានកាសែតកាពីតូល ក្នុងទីក្រុងអាន់ណាប៉ូលីស រដ្ឋម៉ារីឡេន នៅល្ងាចថ្ងៃ ព្រហស្បត្តិ៍ សប្តាហ៍នេះ (ម៉ោង ក្នុងតំបន់) ដែលជាលទ្ធផលនោះ ធ្វើអោយមនុស្ស៥នាក់បាត់បង់ជីវិត ។ ស្របពេល ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានចូលរួមសម្ដែង មរណៈទុក្ខដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរ ។

បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់ ករណីផ្ទុះប្រដាប់អាវុធនេះដែរ ក៏បានបណ្តាលអោយជនរងគ្រោះ៣នាក់ផ្សេងទៀតទទួលរងរបួសផងដែរ ដោយ ជនសង្ស័យម្នាក់មានអាយុប្រហែល៣០ឆ្នាំត្រូវប៉ូលីសចាប់ខ្លួន ខណៈមនុស្សជាង ១៧០នាក់ត្រូវបានគេជម្លៀសចេញពីអគារស្នាក់ការកាសែតនេះ ទៅកាន់កន្លែងមាន សុវត្ថិភាព ។ នៅពេលត្រូវចាប់ខ្លួន ជនសង្ស័យបានបដិសេធសហការជាមួយអាជ្ញា ធរ ដោយរូបគេបានបំផ្លាញម្រាមដៃរបស់ខ្លួន ដើម្បីគេចវេសពីការបញ្ជាក់អត្ត សញ្ញាណ ហើយប៉ូលីសជឿជាក់ថា ជនសង្ស័យរូបនេះធ្វើសកម្មភាពតែម្នាក់ឯង ប៉ុណ្ណោះ ។
ភ្លាមៗនោះមិនទាន់មានការអះអាងណាមួយ ពាក់ព័ន្ធនឹងមូលហេតុនៅពីក្រោយការ បាញ់ប្រហារនេះនៅឡើយទេ ដោយគ្រាន់តែប៉ូលីសបញ្ជាក់ថា ការបាញ់ប្រហារនេះ គឺជាការវាយប្រហារមានគោលដៅច្បាស់លាស់ ដោយមានសារព្រមានមួយផ្ញើទៅ កាសែតកាពីតូល មុននឹងករណីបាញ់ប្រហារនេះកើតឡើង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner