ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អំពាវនាវអោយមន្រ្តីសង្កាត់ផ្តល់ប័ណ្ណ បោះឆ្នោតជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោកអុំ ម៉ារ៉េត បានអំពាវនាវដល់មន្រ្តីភូមិសង្កាត់ទាំងអស់ក្នុងខណ្ឌច្បារអំពៅ បន្តផ្តល់ប័ណ្ណពត៌មានបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋដែលត្រូវចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅមុនថ្ងៃទី៥ ខែកក្កដាខាងមុខនេះ។ ជាមួយគ្នានឹងការផ្តល់ប័ណ្ណនេះ ក៍ត្រូវតែជួយពន្យល់ណែនាំដល់ប្រជាពលរដ្ឋណា ដែលបានបាត់អត្តសញ្ញាណប័ណ្ណត្រូវអោយគាត់រួសរាន់រាយកាណ៍ទៅអាជ្ញាធរភូមិសង្កាត់ ដើម្បីមូលដ្ឋាននោះជួយរៀបចំបែបបទតាមផ្លូវច្បាប់ សំរាបទៅចូលរួមបោះឆ្នោតដូចអ្នកមានអត្តសញ្ញាណប័ណ្ណដែរ។ជាមួយគ្នានេះដែរ លោកប្រធានក្រុមប្រឹក្សាខណ្ឌ ក៍បានអំពាវនាវដល់សមត្ថកិច្ចក្នុងមូលដ្ឋាន ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃបោះឆ្នោត ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អ តាមរយៈការដាក់កម្លាំងល្បាតទាំងពេលយប់ និង ពេលថ្ងៃនៅគ្រប់ច្រកល្ហក ការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ និងដាក់កម្លាំងចុះពិនិត្យរដ្ឋបាលជាដើម។ លោកអ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារ អំពៅ បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែមិថុនា នេះ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ លោកស្រី ឯក យ៉ានី​អភិបាលរងខណ្ឌច្បារអំពៅ ក៍បានរិះគន់ពីមូលដ្ឋានសង្កាត់ច្បារអំពៅទី២ លើការងារបរិស្ថាន ដោយលោកស្រីបានលើកឡើងថា៖ សព្វថ្ងៃនេះ យើងសង្កេតឃើញ មានពលរដ្ឋមួយចំនួនតូច ដឹកសំរ៉ាមតាម  ម៉ូតូពីផ្ទះរបស់ខ្លួនមកបោះចោលតាមដីឡូ ដែលនៅទំនេរតាមដងផ្លូវតៗគ្នា ជាហេតុធ្វើ   អោយគំនរសំរ៉ាមបានកើតឡើង។ បញ្ហានេះ បើយើងជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការទប់ស្កាត់ទេ គំនរសំរ៉ាមនោះ កាន់តែរីកធំឡើង ដែលជាហេតុនាំអោយប៉ះពាល់សោ         ភ័ណ្ឌភាព និង បរិស្ថាន។ ម៉្យាងទៀត រដូវនេះ គឺជារដូវភ្លៀងធ្លាក់ រាល់ការទុកដាក់សំរ៉ាមមិនបានល្អ ជាហេតុនាំអោយស្អុយរលួយ ដក់ទឹកកើតមូស និង ប៉ះពាល់ដល់សុខភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner