ក្រុមហ៊ុនទឹកពិសារ វីតាល់ បង្កើនសកម្មភាពសប្បុរសធម៌ជួយដល់សង្គមកម្ពុជា តាមរយៈការ ឧបត្ថម្ភដល់សកលវិទ្យាល័យពុទ្ធិសាស្រ្តា ក្នុងកម្មវិធីបរិច្ចាគឈាមដ៏ធំមួយ
ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុនទឹកពិសារឈានមុខគេមួយនៅលើទីផ្សារកម្ពុជា វីតាល់ក្រៅពីការ ស្វែងរកប្រាក់ចំណូល ក៏ដូចជាការពង្រីកវិសាលភាពរបស់ខ្លួនហើយនោះ ក្រុមហ៊ុនមួយនេះ តែងតែចូលរួមយ៉ាងផុលផុស ក្នុងសកម្មភាពសប្បុរសធម៌ជួយសង្គមវិញផងដែរ ។ ជាក់ស្តែង និសិ្សតប្រមាណ៣០០នាក់នៃសកលវិទ្យាល័យពុទ្ធិសាស្រ្តា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនទឹកពិសា វីតាល់ បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តដ៏ធំ មួយ រួមទំាំងការតាំងពិពណ៌អំពីការសិក្សាពីសំណាក់នាយកដ្ឋាននីមួយៗផងដែរ ។
មានប្រសាសន៍ក្នុងកម្មវិធីនេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ ឈាមបានធ្វើការថ្លែងអំណគុណដល់ដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រា ក៏ដូចជា សាកលវិទ្យាល័យជាតិនិងឯកជនដទៃទៀតដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើន ដល់មជ្ឈ មណ្ឌល ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការបរិច្ចាគឈាមគឺការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញ វាជាសកម្មភាពគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ដែលអាចជួយសង្គ្រោះជីវិត មនុស្សបានដល់ទៅ៣នាក់ ក្នុងឈាមដែលបូមបានមួយប្លោក ។
លោក ណាត បញ្ញា មន្រ្តី ទំនាក់ទំនងសាធារណៈ និងជាតំណាងក្រុមហ៊ុន វីតាល់ បានបញ្ជាក់ថា ការឧបត្ថម្ភថ្ងៃនេះអាចធ្វើទៅបាន ដោយមានការចូលរួមពីអតិថិជនរបស់វីតាល់ ក៏ដូចជាប្អូនៗទាំងអស់ដែលបាន គាំទ្រដល់ផលិតផលគុណភាពខ្ពស់របស់ជាតិយើង និងការគាំទ្ររបស់អ្នកទាំងអស់គ្នា បានធ្វើ ឲ្យមូលនិធិ២៥៛របស់យើងកាន់តែរីកធំ ទើអាចឲ្យវីតាល់មានលទ្ធភាពឧបត្ថម្ភ និងគាំទ្រដល់កម្ម វិធីមនុស្សធម៌នានាយ៉ាងសកម្មដូចសព្វ ថ្ងៃនេះ ។ លោកបន្តថា ក្រុមហ៊ុន វីតាល់ បេ្តជ្ញាថា នឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីទាំងនេះ ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕