គណៈប្រតិភូយុវជនកាកបាទក្រហមហុងកុងមកទស្សនកិច្ចនៅខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំយុវជនកាកបាទក្រហកម្ពុជា វិទ្យាល័យ សម្ដេចឪ ទទួលស្វាគមន៍ ប្រតិភូយុវជនកាកបាទក្រហមហុងកុងចំនួន ២៤នាក់ ដឹកនាំដោយ អ្នកនាង Poon Hoi Yi, Winny មកទស្សនកិច្ចនៅកម្ពុជា។ក្នុងដំណើរទស្សនកិច្ចនេះប្រតិភូក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកុមារកំព្រាចំនួន ៣៤នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ស្ថិតនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ។នាឱកាសនោះ លោកនាយកសាខាបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ចំពោះប្រតិភូយុវជនកាកបាទក្រហមហុងកុងទាំងអស់ ដែលអញ្ជើញមកទស្សនកិច្ចខេត្តសៀមរាបនេះ។ លោកនាយកក៏បានជម្រាបជូនប្រតិភូពីសម្មភាព និងសមិទ្ធផលចម្បងដែលសាខាសម្រេចបាន នៅក្នុងសហគមន៍ និងកិច្ចសហការយ៉ាងល្អជាមួយអជ្ញាធរគ្រប់លំដាប់ថ្នាក់។ ម្យ៉ាងវិញទៀតវិញទៀតសាខាក៏បានទទួលស្វាគមន៍ជាញឹកញាប់ជាមួយបណ្ដាកាកបាទក្រហមប្រទេសជាមិត្តដូចជា ថៃ ឡាវ ជប៉ុន កូរ៉េ ចិន វៀតណាម និងហុងកុងនេះជាដើម ។
ឆ្លៀតក្នុងឱកាសសួរសុខទុក្ខកុមាកំព្រា ប្រតិភូបានអញ្ជើញដាំកូនឈើទុកជាអនុស្សាវរីយ៍ ចំនួន៤ដើម នៅក្នុងបរិវេណមជ្ឈមណ្ឌលកុមារកំព្រាខេត្ត ផងដែរ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner