សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ដែលនាំឱ្យបាត់ចំណូលជាង៨០លានដុល្លារ
ខេត្តកំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញឱ្យកម្មករ-កម្មការិនីទទួលបានប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ (ក្នុងឆ្នាំ២០១៨) រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះនៅតែអាចដំណើរការបាន ដែលនាំឱ្យរដ្ឋបាត់ចំណូលដល់ទៅ ជាង៨០លានដុល្លារ។ សម្តេចតេជោថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ.ស២០១៨។
សម្ដេចបានថ្លែងដោយរីករាយដែលបានវិលមកជួបជាមួយក្មួយៗសារជាថ្មី។តែសម្តេចថាអ្នកនិយាយមុខដដែលអ្នកស្តាប់មុខថ្មី គឺក្មួយៗ សម្ដេចបានរំលឹកអំពីសម័យសង្គ្រាមដែលសម្តេចបានចុះមកតំបន់នេះប៉ុន្តែស្ថានភាពនោះនឹងមិនមានទៀតទេពេលនេះគឺស្ថានភាពសន្តិភាពនិងការអភិវឌ្ឍ ដែលវាជាស្ថានភាពខុសពីសម័យសង្គ្រាម។ សម្តេចបន្តថាការពង្រាយរោងចក្រដល់មូលដ្ឋានគឺជាការដោះស្រាយការងារធ្វើសម្រាប់ប្រជាពលរដ្ឋយើងដែលមិនប្រមូលផ្ដុំតែនៅក្នុងទីក្រុងនោះទេ នេះហើយគឺជាគោលនយោបាយពង្រាយរោងចក្ររបស់យើងឲ្យដល់មូលដ្ឋានជាជោគជ័យដោយសារតែស្រុកយើងមានសុខសន្តិភាពនេះឯង។ សម្ដេចបន្តថាខេត្តកំពង់ឆ្នាំងមិនមែនមានត្រឹមតែរោងចក្រប៉ុណ្ណេះទេនឹងអាចមានរោងចក្រថ្មីៗកើតឡើងច្រើនថែមទៀតតាមរយៈការទាក់ទាញនូវអ្នកវិយោគថ្មីៗដើម្បីបង្កើតការងារធ្វើជូនដល់ក្មួយៗ ។
ទាក់ទិននឹងជោគជ័យនេះ សម្តេចបន្ថែមថា ការដាក់ចេញ នូវ នយោបាយនេះ គឺដើម្បីបង្កើតការងារនៅមូលដ្ឋាន ឱ្យប្រជាជនជាពិសេសយុវជន ងាយស្រួល រកការងារ ធ្វើ, ចៀសវាងការទៅរកការងារធ្វើ នៅទីក្រុងភ្នំពេញ ឬនៅខេត្តដទៃ ដែលត្រូវមានចំណាយខ្ពស់ នៅក្នុង ការទទួលបានការងារធ្វើ ហើយត្រូវបង់ថ្លៃឈ្នួលផ្ទះ និងត្រូវចំណាយដទៃទៀត ព្រមទាំងបែកពីក្រុម គ្រួសារ ផងនោះ ។
សម្ដេចតេជោក៏បានរំលេចឲ្យឃើញពីការកើនឡើងរោងចក្រនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីទាក់ទាញវិនិយោគ សម្ដេចបានបញ្ជាក់ថានៅឆ្នាំ ១៩៩៧យើងមានរោងចក្រត្រឹមតែ 64 ប៉ុណ្ណោះនិងមានកម្មករប្រមាណ 8 ម៉ឺននាក់ដែលមានប្រាក់ខែ 4៥ដុល្លារឬ 35 ដុល្លារប៉ុណ្ណោះ។និងនៅឆ្នាំ 2003 រោងចក្ររបស់យើងបានកើនដល់ 197 ចក្រដែលមានកម្មករប្រមាណ 23 ម៉ឺននាក់និងមានប្រាក់បៀវត្សតែ ១៣០ដុល្លារតែប៉ុណ្ណោះ។និងនៅឆ្នាំ 2008 យើងបានកែរោងចក្ររហូតដល់ទៅ 432 រោងចក្របៀវត្សកម្មកររបស់យើងត្រឹមតែ $64 ។នៅឆ្នាំ 2013 រោងចក្ររបស់យើងបានកើនទៅដល់ 733 រោងចក្រមានកម្មករប្រមាណ ៥១ម៉ឺននាក់និងទទួលប្រាក់បៀវត្សត្រឹមតែ 80 ដុល្លារប៉ុណ្ណោះ។និងនៅឆ្នាំ 2017 នេះរោងចក្របានកើនរហូតទៅដល់ជាង 1000 រោងចក្រដែលមានកម្មករកម្មការិនីប្រមាណ 7៤ម៉ឺននាក់ និង ក្មួយៗកម្មករទទួលប្រាក់បៀតវ្ស $153 និងនៅឆ្នាំ 2018 នេះយើងមានរោងចក្ររហូតទៅដល់ជាង1151 រោងបចក្រដែលមានបងប្អូនកម្មករជាង 77 ម៉ឺននាក់ និង មានប្រាក់គោល170 ដុល្លារ។សម្ដេចបានបញ្ជាក់ថានេះបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលនិងបង្ហាញឲ្យឃើញពីប្រាក់ចំណូលរបស់ក្មួយក្មួយដែលចេះតែកើនឡើងដែលពីមុននោះមានត្រឹមតែ $45 តែពេលនេះក្មួយៗទទួលបានប្រាក់ខែ 170ដុល្លារនិងអត្ថប្រយោជន៍ផ្សេងៗ ហើយប្រាក់បៀវត្សនេះនឹងបន្តឡើងបន្ថែមទៀត នៅឆ្នាំក្រោយនឹងនៅឆ្នាំក្រោយក្រោយទៀត ដោយការខិតខំប្រឹងប្រែងរួមគ្នា រវាងរាជរដ្ឋាភិបាល ថៅកែរោងចក្រនិងតំណាងកម្មករ។
ជាថ្មីទៀត សម្តេចតេជោបានបន្តអំពាវនាវដល់រោងចក្រសហគ្រាសនានាត្រូវមានគិលានដ្ឋានសម្រាប់ជួយសង្គ្រោះកម្មករ កម្មការិនី និងរៀបចំកន្លែងហូបបាយឲ្យបានត្រឹមត្រូវសម្រាប់កម្មករ កម្មការិនីផងដែរ។និង
អំពាវនាវដល់ម្ចាស់រថយន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃឈ្នួលពេលកម្មករ កម្មការិនីធ្វើដំណើរទៅស្រុកកំណើតក្នុងពេលបោះឆ្នោតជាមួយនិងការឈប់សម្រាក រយៈពេល៣ថ្ងៃ។
ជាមួយនេះដែរសម្តេចក៏ បានអំពាវនាដល់កម្មករ កម្មការិនីរួមគ្នាជាមួយអាជ្ញាធរ និងថៅកែរោងចក្រធ្វើយ៉ាងណាកុំឲ្យមានបងតូចបងតូច និងមានការសេពគ្រឿងញៀននៅក្នុងរោងចក្រ ហើយថានៅ
ពេលរក្សាបាននូវបរិយាកាសល្អក្នុងរោងចក្រ យើងនឹងបង្កើតបាននូវទំនុកចិត្ត និងការជឿជាក់របស់អ្នកវិនិយោគេមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត។
ជាថ្មីទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងថា កម្ពុជាមិនត្រូវធ្វើការភៀសខ្លួនសាជាថ្មីម្ដងទៀត ដោយសារសង្គ្រាមទេ ដូច្នេះដើម្បីរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍន៍បន្តទៅទៀត ជម្រើសដែលល្អ ជាងគេ គឺការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា និងឈរនៅ លេខរៀងទី ២០ ៕