ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ បញ្ជូនបេសកកម្មពិសេសមួយ ទៅកាន់សហភាពអឺរ៉ុបបញ្ចុះបញ្ចូលនិងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធមកដល់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមប្រឆាំងខ្មែរ និងបរទេសមួយចំនួន ត្រូវគេឃើញ បាននិងកំពុងធ្វើយុទ្ធនាការ បញ្ចុះបញ្ចូលអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុបឲ្យឈប់ទិញទំនិញពីកម្ពុជា ដើម្បីដាក់គម្រាបមកលើរដ្ឋាភិបាលកម្ពុជា។ ទំនិញដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវគេឃើញថា ភាគច្រើនជាប្រភេទសម្លៀកបំពាក់ ស្បែកជើង អង្ករ និងកសិផល ដែលផលិតដោយកម្មករ និងកសិករខែ្មរ ហើយបើសិនជាប្រទេសទាំងនោះជឿតាម ក្រុមប្រឆាំងមែន នោះផលវិបាកនឹងធ្លាក់មកលើកម្មករ និងកសិករខ្មែរដែលជាអ្នកផលិត នោះជាមិនខាន។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃ២៨មិថុនានេះ បានឲ្យដឹងថា តាមាករណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងការបរទេស បានចាត់ បញ្ជូនក្រុមបេសកកម្មពិសេសមួយ ទៅកាន់សហភាពអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលនិងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ“គ្រប់មុខទំនិញលើកលែងគ្រឿងសព្វាវុធ” (Everything But Arms-EBAs) ពីប្រទេសកម្ពុជា។

ក្រុមបេសកកម្មពិសេសនោះ ដឹកនាំដោយទីប្រឹក្សារាជរដ្ឋាភិបាលលោក សុក ស៊ីផាន់ណា ចាប់ពីថ្ងៃ១៨មិថុនា ដល់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០១៨។  សេចក្ដីជូនព័ត៌មានបានឲ្យដឹងទៀតថា ចាប់តាំងពីបេសកកម្មពិសេស បានទៅដល់រយៈពេល១០ថ្ងៃមកនេះ គឺបាន ទទួលបានការ ស្វាគមន៍របស់សហភាពអឺរ៉ុប។បេសកកម្មនោះ ត្រូវគេរាយការណ៍ថា មានគោលបំណងផ្ដល់នូវការបំភ្លឺជូនមន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភាអឺរ៉ុប និងឥស្សរជនសំខាន់ៗផ្សេងទៀត។

ទន្ទឹមនឹងនោះ កម្ពុជាចង់បង្ហាញតាមរយៈការបញ្ជូនបេសកកម្មនោះ នូវសុឆន្ទៈរបស់កម្ពុជាចង់ មានការសន្ទនាត្រង់ទៅត្រង់មក ព្រោះកម្ពុជាចាត់ទុកសហភាពអឺរ៉ុប គឺជាដៃគូដ៏សំខាន់ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយកម្ពុជា។ ទឡហីករណ៍សំខាន់ៗដែលជា មូលដ្ឋានរបស់បេសកកម្មនោះ មាននៅជាភាសាអង់គ្លេស បារាំង ដែលត្រូវបានប្រគល់ជូន ឥស្សរជនអឺរ៉ុប ក្នុងរាល់ជំនួបរបស់បេសកកម្ម។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner