អដ្ឋិធាតុកងទ័ពស្មគ្រ័ចិត្តវៀតណាមត្រូវបានប្រគល់ដើម្បីធ្វើមាតុភូមិនិវត្ត

អត្ថបទដោយ៖
Kien Sereyvuth

 កិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀត ណាមក្នុងភូមិសាស្រ្តខេត្តកណ្តាល ក្នុងជំហានទី ១៧ រដូវប្រាំង ឆ្នាំ២០១៧-២០១៨សម្រេចលទ្ធផល បានចំនួន ៣៣អដ្ឋិធាតុក្នុងនោះ ជីកលើកនៅភូមិសាស្រ្តស្រុកខ្សាច់កណ្តាលបានចំនួន ១៨អដ្ឋិធាតុ ជីកលើកនៅក្នុងភូមិសាស្រ្តស្រុកកោះធំបានចំនួន ១២អដ្ឋិធាតុ ជីកលើកនៅភូមិសាស្ត្រស្រុកល្វាឯម បានចំនួន ៣អដ្ឋិធាតុ នេះជាកិច្ចលើកឡើងរបស់លោកវរៈសេនីយ៍ឯកនៃនិយមមេបញ្ជាការតំបន់ប្រ តិបត្តិការសឹករងខេត្តកណ្តាល ក្នុងពិធីផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី១៧រដូវប្រាំងឆ្នាំ ២០១៧-២០១៨នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ នៅតំបន់ប្រតិបត្តិការ សឹករងខេត្តកណ្តាល។លោកបានបន្តទៀតថាចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការស្រាវជ្រារ រុក រក ជិកលើកអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល គិតពី ឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៨ (ពីជំហានទី ១ ដល់ជំហានទី ១៧)ទទួលបានលទ្ធផលសរុបចំនួន ១,១៤២អដ្ឋិធាតុ។
 ឯកឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ងៀ ស្នងការរងស្នងការនយោបាយអនុប្រធានគណៈចង្អុលការ លេខ ១២៣៧ យោធភូមិភាគទី ៩ បញ្ជាក់ថាការអនុវត្តតាមកិច្ចព្រមព្រៀងលើកទី ១៦ ចុះហត្ថ លេខាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧នៅទីក្រុងហូជីមិញ (វៀតណាម) រវាងគណៈប្រតិភូគណៈកម្មការ ជំនាញនៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ គណៈកម្មការជំនាញ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងផែនការស្តីពីការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើក ធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតក្នុង សម័យសង្រ្គាមនៅលើកទឹកដីប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកណ្តាលចុះហត្ថលេខាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះរវាងគណៈចង្អុលការ ១២៣៧ យោធភូមិភាគទី ៩ នៃកងទ័ពប្រជា ជនវៀតណាមជាមួយគណៈកម្មការជំនាញខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា។
 ក្នុងជំហានទី ១៧ រដូវប្រាំង ឆ្នាំ២០១៧-២០១៨នេះ កម្លាំងរបស់ក្រុម K90 បានសហការយ៉ាង ស្អិតរមួត ជាមួយកម្លាំងយោធភូមិភាគពិសេស និងកម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលជាស្នូលដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុ នៅស្រុកចំនួន ០៣ ក្នុងភូមិសាស្ត្រខេត្តកណ្តាល រួមមានស្រុកខ្សាច់កណ្តាល ស្រុកកោះធំ និងស្រុកល្វាឯម។
 ថ្លែងក្នុងពិធីផ្ទេរ ប្រគល់ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ឯកឧត្តមសេនីយ៍ទោ ម៉ុ សុភាព មេបញ្ជាការរងប្រធានគណៈកម្មការអដ្ឋិធាតុយោធភូមិភាគពិសេស និង លោក នៃ ចារី អភិបាលរង ខេត្តកណ្តាលជាអនុប្រធានគណៈកម្មការជំនាញខេត្តកណ្តាលបានវាយតំលៃខ្ពស់ចំពោះលទ្ធផល ជោគជ័យក្នុងបេសកម្មរបស់គណៈចង្អុលការ ១២៣៧ យោធភូមិភាគទី ៩ និងក្រុមការងារ K90 វៀត ណាមដេលបានបំពេញកន្លងមកព្រមទាំងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធ ជនកងទ័ពស្មគ្រចិត្តវៀតណាម ដែលបានចូលរួមចំណែកធ្វើអោយប្រទេសកម្ពុជារួចផុតពីរបប ប្រល័យពូជសាសន៍ រហូតដល់សព្វថ្ងៃនេះ។សូមអោយស្មារតីមិត្តភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិ ការរវាងអង្គភាពតំបន់ប្រតិបត្តិការសឹករង និងគណៈចង្អុលការ ២៣៧ យោធភូមិភាគទី ៩ នៃសា ធាររដ្ឋសង្គមនិយមវៀតណាម ខេត្តកណ្តាល និងខេត្តអានយ៉ាង និយាយដោយឡែក និងជាមួយ ប្រទេសយើងទាំងពីរ និយាយជារួម អោយបន្តជាអមតៈ ដើម្បីរក្សា និងពង្រឹងបាននូវសុខសន្តិភាពជូនគ្នាទៅវិញទៅមក។
 ពិធីបានបញ្ចាប់បន្ទាប់ពីពិធីចុះហត្ថលេខាផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និង ជំនាញការ វៀតណាមរវាងគណៈប្រតិភូទាំងពីរ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner