កីឡាការិនី ស្រួង ភាវី អះអាងថា នាងមិនលះបង់សញ្ជាតិកម្ពុជា ឡើយបើទោះបីជា កូរ៉េ ចង់ផ្តល់សញ្ជាតិអោយនាងក៏ដោយ
កីឡាការិនី ផ្នែកកីឡាស្នុកឃ័រ ដែលកំពុងប្រកបអាជីព នៅប្រទេស កូរ៉េខាងត្បូង ស្រួង ភាវី អះអាងថា នាងមិនលះបង់ សញ្ជាតិ កម្ពុជា ឡើយបើទោះបីជា កូរ៉េចង់ផ្តល់សញ្ជាតិអោយនាងក៏ដោយ តាមរយៈភាព ល្បីល្បាញ របស់នាង ដែលធ្លាប់ ឈ្នះពាន រង្វាន់ ជាច្រើននៅលើឆាកអន្តរជាតិ កាបញ្ជាក់នេះធ្វើឡើង នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ គ្រាត្រឡប់មក ចូលរួម មហាសន្និ បាតកីឡាប៊ីយ៉ា និងស្នុកឃ័រកម្ពុជា នាថ្ងៃសុក្រ ខែមិថុនាខាងមុខនេះ ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។