ទុរគត់ចាស់ជរា អាយុ៨៧ឆ្នាំទទួលអំណោយពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងសម្បុរសជន

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើវិស័យមនុស្សធម៌ ទាំងគ្រួសារអតីតយុទ្ធជន ទាំងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ពិសេសលើទុរគត់ជនចាស់ជរា ស្រ្តីមេម៉ាយ  ក្មេងកំព្រា ទោះជានៅជិត នៅឆ្ងាយ ចំកាត់មាត់ញក ក៏ក្រុមការងារមនុស្សធម៌ ដែលមានចិត្តមេត្តាសណ្តោសប្រណី បានចុះជូយឧបត្ថម្ភដល់គ្រួសារដែលកំពុងតែជួបការលំបាកដែរ។
ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះសួរសុខទុក្ខ លោកយាយទុរគត់ជន ដែលជាស្រ្តីមេម៉ាយ មានអាយុ ៨៧ឆ្នាំ ទទួលមរណភាពចោលគាត់អស់រយៈពេលជាង២០ឆ្នាំហើយ រស់នៅក្នុងខ្ទមស្បូវធ្លុះធ្លាយ  គ្មានកូនសូម្បីតែម្នាក់ ស្ថានភាពរស់យ៉ាងសែនវេទនា ស្ថិតចាស់ជរា ភ្នែកងងឹត ត្រចៀកថ្លង់  សុខភាពទ្រុឌទ្រោម គ្មានកូនចៅទីពឹងនឹងគេ រស់នៅបច្ចុប្បន្ន បានក្មួយប្រុស ជួយមើលថែរ  ហើយថ្ងៃនេះផងដែរបាន ទទួលអំណោយពីសម្បុរជន ក្នុងក្រុមការងារមនុស្សធម៌។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោយពីការងារស្នូលរបស់អង្គភាព ក៏បានដឹកនាំ ក្រុមការងារមនុស្សធម៌ រួមជាមួយអាជ្ញាធរ ភូមិ-ឃុំ ចុះទៅផ្ទះលោកយាយ ព្រំ សៀ តាមសេចក្តីរាយការណ៍ ពីលោក អនុសេនីយ៍ទោ សេន កុសល មេបញ្ជាការ ផ្នែកសឹករងប្រាសាទបល្ល័ង្ក និងលោកមេឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បាននាំយកអំណោយមាន អង្ករ ៥០គកក្រមីយើង ០២ កេសទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរកន្ទេល ០១មុង ០២ភួយ ០១កំសៀវទឹក ០១ឆ្នាំង ០២ចានស្រាក់ ០១បំពង់ទឹកក្តៅ ០១ ចានដែក ០១បោយទឹក០១ និងថវិកា ២៥០,០០០ រៀល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ចំពោះសម្ភារៈ និងថវិការ ដែលបានផ្តល់ជូនលោកយាយចាស់ជរា គឺបានមកពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងព្រះតេជគុណ ជរ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសុរិយា ហៅវត្តក្តីដូង ដែលបានជួយឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន២០០,០០០ រៀល លោកយាយ ព្រំ សៀ មានចិត្តរំភើបពេកក្រៃ និងលើកដៃថ្វាយបង្គំ ដល់អ្នកមានបុណ្យ អ្នកមានចិត្តសម្បុរធម៌ បានស្រោចស្រង់ជីវិតចុងក្រោយ របស់លោកយាយ ដែលកន្លងមក ពុំដែលបានទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ម្តងណាឡើយ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner