សហរដ្ឋអាមេរិកសម្រេចផ្អាកដំណើរការកាត់ទោសជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែន

សហរដ្ឋអាមេរិក៖ ប្រធានសន្តិសុខព្រំដែនសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបាន បញ្ឈប់បណ្តោះអាសន្នដំណើរការកាត់ ទោសឧក្រិដ្ឋកម្មលើជនអន្តោប្រវេសន៍ ដែល បានចូលមកកាន់សហរដ្ឋអាមេរិកដោយខុសច្បាប់ជាមួយកូនៗរបស់ពួកគេ ។

ស្នងការទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក លោក ខេវីន ម៉ាក់អាលី ណាន់ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋ តិចសាស់ ថា ដំណើរការកាត់ ទោសត្រូវបានពន្យាពេលកាលពីសប្តាហ៍មុន ខណៈការលើកឡើងរបស់លោក ធ្វើ ឡើង បន្ទាប់ពីមានបទបញ្ជាមួយកាលពីសប្តាហ៍មុនរបស់លោក ដូណាល់ ត្រាំ សុំ ឲ្យបញ្ចប់ការបំបែកគ្រួសារជនអន្តោប្រវេសន៍ ប៉ុន្តែលោក ត្រាំ បាននិយាយថា ក្រុម គ្រួសារទាំងនេះ នឹងឃុំខ្លួនអោយនៅជាមួយគ្នាតែម្តង ។

ស្នងការទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិករូបនេះបានសង្កត់ធ្ងន់ផង ដែរថា គោលនយោបាយគ្មានការអត់ឱនរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានសុពលភាពដដែល ថ្វីត្បិតតែពន្យាពេលការកាត់ទោសក្តី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner