យើងទៅបោះឆ្នោតគាំទ្គណបក្សប្រជាជនកម្ពុជា ជាឆ្អឹងខ្នងទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍន៍

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប បានចុះ ជួបសួរសុខទុក្ខ សំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនសង្កាត់ស្វាយដង្គំ ចំនួន៩២០នាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី ជាក្រុមការងារចុះជួយសង្កាត់ផងដែរ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ហង្ស ហឿម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនសង្កាត់ស្វាយដង្គំ ធ្វើ សេចក្តីរាយការណ៍ អំពីការងារកសាងសមាជិក និង ក្រុមបក្សទាំង១៤ភូមិរួចមក មានប្រសាសន៍សំណេះសំណាលនោះ ដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ថ្លែងការកោតសសើរដល់ក្រុមការងារទាំងអស់ដែលកន្លងមក បានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាសារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ   ។ 

ឯកឧត្តមបណ្ឌិត  បានបន្តទៀតថា  បច្ចុប្បនេះប្រទេសកម្ពុជាយើង ក្រោមការមាគ៌ាដឹកនាំដ៍ត្រឹមត្រូវ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពស្ថេរភាព និង ការអភិវ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។  ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់គណបក្សឲ្យមានភាពរីកចម្រើន និង មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងនោះសមាជិករបស់គណបក្សដែលនៅតាមភូមិ ឃុំ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅក្នុងជួរមន្ត្រីរាជការ ដូចជាលោកចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សា សង្កាត់ ខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពល រដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត ។ 

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ដោយកត្តា នៃសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រជាជនរស់នៅ ក្នុងសង្កាត់ស្វាយដង្គំ ក៏ដូចទូទាំងក្រុងសៀមរាប ទទួលបាននូវផលប្រយោជន៍ជាច្រើនពីវិស័យទេសចរណ៍  ដែលជាប្រភព ចំណូលមិនចេះរីងស្ងួត ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ  រឺឯគណបក្សផ្សេងវិញមិនដែលធ្វើអ្វីសោះបានតែថា គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលបរិយាកាសសង្គមហើយ ព្រមទាំងឃោសនាមិនឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតនាថ្ងៃខាងមុខនេះទៀតផង  ។

គណ បក្សប្រជាជនកម្ពុជា ពុំមានការរើសអើងលើសាសនាដទៃឡើយ ព្រម ទាំងចូលរួមធ្វើការអភិវឌ្ឍន៍ ដើរទន្ទឹមគ្នាទាំង ពុទ្ធចក្រ និង អាណាចក្រ ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានផ្តាំផ្ញើដល់ក្រុមការងារនិងសមាជិកសមាជិកាទាំងអស់  ត្រូវបន្តនូវប្រពៃណី  វប្បធម៌របស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រជាប្រីយ៍ភាពជាយូលុងមកហើយនោះ គឺឲ្យស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះ សមាជិកដែលជួបនូវការលំបាកក្នុងជីវភាពគ្រួសារ ។ 

កត្តាសំខាន់នោះគឺផ្សព្វផ្សាយជម្រុញដល់យុវជន និង ប្រជាជននៅតាមមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នានៅ ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ   ព្រមទាំងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរក្សាកុំឲ្យបាត់បង់អត្តសញ្ញាណប័ណ្ឌ និង ត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅផ្តល់ សេវាតម្រូវការនិងសេវាបម្រើ ដោយសមធម៌និងរួមគ្នាការពារសន្តិសុខសុវត្ថិភាព និងចូលរួមអនុវត្តនូវគោលនយោ បាយភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និង រួមគ្នាការពារសន្តិភាព និងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង  ។
ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនដល់បងប្អូនជាសមាជិក សមាជិកាទាំង ៩២០នាក់ ម្នាក់ៗ ២០ពាន់រៀលផងដែរ  ៕ ដោយ​ ស៊ាន​ សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner