ជំនួបកំពូលរវាងលោក ត្រាំ និងលោក ពូទីន ទំនងជាកើតឡើងឆាប់ៗនេះ បើសិន ជាការបំពេញទស្សនៈកិច្ចរបស់ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកនៅរ៉ុស្ស៊ី ទទួលជោគ ជ័យ

សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក ចន បូលតុន ត្រូវបានគេ រំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសរ៉ុស្ស៊ី នៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ ក្នុងគោលបំនងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋ មន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ ដើម្បីពិភាក្សាគ្នាស្តីអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកំពូលរវាងលោក  ត្រាំ និងលោក ពូទីន ។

បើសិនជាដំណើរបំពេញទស្សនៈកចិ្ចរបស់ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក ចន បូលតុន មកកាន់ទីក្រុងម៉ូស្គូក្នុងសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនំាំរុស្ស៊ី ទទួលជោគជ័យនោះ ដូច្នេះទីតំាងនៃជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ទំនងជានឹងប្រារព្វឡើងនៅ ក្នុងរដ្ឋធានី ហ៊ែលស៊ីងគី ប្រទេសហ្វំាងឡង់ ។
បើតាមការគ្រោងទុកនោះ លោក ចន បូលតុន ដែលវិមានក្រឹមឡាំងមើលឃើញថា ជាអ្នកមាននយោបាយតឹងរ៉ឹងចំពោះរុស្ស៊ីរូបនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅក្រោយជំនួបពិភាក្សារបស់លោកជាមួយមេដឹកនាំរុស្ស៊ី ។ ហើយលោកក៏ត្រូវបានគេជឿជាក់ផងដែរថា នឹងប្រកាសពីពេលវេលា និងទីកន្លែងរៀបចំកិច្ចប្រជុំរវាង លោក ត្រាំ និងលោក ពូទីន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner