មន្រ្តីជាន់ខ្ពស់ជប៉ុនអះអាងថា ប្រទេសខ្លួនកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីការដាក់ទណ្ឌកម្មប្រឆំាងនឹងអ៊ីរ៉ង់

ជប៉ុន៖ ប្រធានខុទ្ទកាល័យជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានលើកឡើងថា ប្រទេសខ្លួន បាននឹងកំពុងបន្តធ្វើកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញការទាមទារអោយ ជប៉ុនបញ្ឈប់ការនំាចូលប្រេងពីប្រទេសអ៊ីរ៉ង់ ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ លោក ស៊ូហ្គា បាន គួសបញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូកំពុងធ្វើការគិតពិចារណាយ៉ាងល្អិតល្អន់បំផុត អំពីការទាមទាររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលចង់អោយជប៉ុនបញ្ឈប់ការ នំាចូលពីអ៊ីរ៉ង់ ថាតើចំណាត់ការនេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច ជប៉ុនដែរ ឬយ៉ាងណា ។  ជាមួយគ្នានេះ លោក ស៊ូហ្គា បានសង្កត់ធ្ងន់ថា ជប៉ុននឹង បន្តធ្វើជជែកបន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហាមួយនេះ ជាមួយខាងភាគីសហរដ្ឋអាមេ រិក និងប្រជាជាតិដទៃទៀតដែលមានការព្រួយបារម្ភដូចគ្នា ដើម្បីជៀសវាងការប៉ះ ពាល់ណាមួយដល់ផ្នែកជំនួញរបស់ជប៉ុន ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន ប្រកាសនៅក្នុងថ្ងៃ អង្គារ៍ សប្តាហ៍នេះថា សហរដ្ឋអាមេរិកចង់អោយជប៉ុន និងបណ្តា ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដទៃទៀត បញ្ឈប់ការនំាចួលប្រេងទំាងស្រុងពីប្រទេស អ៊ីរ៉ង់នៅត្រឹមថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner