រថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រជ្រុលទៅបុករថយន្តបែនដឹកថ្មស្លាប់ម្នាក់រងរបួសធ្ងន់៣នាក់​ និងរងស្រាលម្នាក់នៅស្រុកស្វាយទាប

អត្ថបទដោយ៖
Kien Sereyvuth

(ស្វាយរៀង) ៖ព័ត៌មានបឋម៖មនុស្សម្នាក់បានស្លាប់ភ្លាមៗនិង៤នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍នោះ​មានដាច់ដៃម្នាក់ផងដែរដោយសាររថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រជ្រុលទៅបុករថយន្តបែនដឹកថ្ម។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។បើតាមប្រភពពីកន្លែងហេតុបានឲ្យដឹងថា៖ជនរងគ្រោះទាំងអស់ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។សូមបញ្ជាក់ផងដែរថាមនុស្សជិះលើមានចំនួន២៤នាក់ហើយអ្នករងគ្រោះទាំង៥នាក់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner