សមាជិកបក្សគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវក្នុងការអនុវត្តន៍ការងារ

អត្ថបទដោយ៖
Kien Sereyvuth

សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្មើរឲ្យសមាជិកគណបក្សគ្រប់ថ្នាក់ ត្រូវលើកកម្ពស់ ស្មារតីទទួលខុសត្រូវ និងម្ចាស់ការចាត់ចែងអនុវត្តការងារបស់ខ្លួនឲ្យបានសកម្ម និងស្វាហាប់មោះមុតថែមទៀត តាម គោលការណ៍ណែនំានានា របស់គណបក្សដែលបានប្រគល់ជូន ។
         ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអាជីវករ កសិករ និងសមាជិកសមាជិការបក្សឃុំព្រែកលូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ថា សមាជិក សមាជិការរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំតាមដានត្រួតពិនិត្យ និងវាយតម្លៃសភាពការណ៍នយោបាយ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីដាក់ចេញនូវផែនការ និងវិធានការណ៍ចាំបាច់នានាឲ្យបានទាន់ពេលវេលា ប្រកបដោយ ភាពប្រុងប្រយ័ត្ន មានការបត់បែន និងត្រឹមត្រូវតាមច្បាប់ ។

ឯកឧត្តម លើកឡើងថា ដើម្បីពង្រីកសុខុមរមនីយកម្មឲ្យកាន់តែទូលាយ តំណាងសមាជិកបក្សនៅតាមមូលដ្ឋាន ត្រូវបន្តអប់រំនយោបាយ និងពង្រឹងការគ្រប់គ្រងដល់មន្ត្រី និងសមាជិកគណបក្ស ដើម្បីលើកម្ពស់សមត្ថភាព និងគុណវុឌ្ឍ ជាពិសេសការផ្សាភ្ជាប់ជាមួយនឹងបក្ស ហើយទៅបោះឆ្នោតជូនគណបក្សឲ្យបានគ្រប់ៗគ្នា នឹងសូមបន្តរក្សានិរន្តភាព នៃ ការចិញ្ចឹមចលនានៅមូលដ្ឋាន ផ្សាភ្ជាប់នូវនោសញ្ចេតនាជាមួយប្រជាពលរដ្ឋនៅតាមផ្ទះ តាមគ្រួសារ និងបុគ្គលផ្ទាល់ខ្លួន ព្រមទាំងជម្រុញទៅដល់យុវជនដែលត្រូវគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង ដែលពួកគេកំពុងស្នាក់នៅ និងរស់នៅផងដែរ ។

   ឯកឧត្តម ជាប ដាវុធ បន្តថា នេះគឺជាពេលវេលាដ៏មានសារៈសំខាន់ សម្រាប់យើងទាំងអស់គ្នា ត្រូវពិចារណាលើ សកម្មភាពការរងារកន្លងទៅ ដោយត្រូវលើកឡើងនូវបទពិសោធន៍ល្អៗ និងបញ្ហាប្រឈមនានា ដែលយើងបានជួបប្រទះ ធ្វើជាមូលដ្ឋានសម្រាប់ធ្វើការវិភាគ ឲ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយ ព្រមទាំងការចេញនូវទិសដៅប្រកបដោយប្រសិទ្ធភាព ដើម្បីឈានទៅដណ្ដើមជោគជ័យ ក្នុងការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលជាការប្រជែងខាង នយោបាយ យ៉ាងប្ដូរផ្ដាច់របស់គណបក្សយើង ។
សូមបញ្ជាក់ នៅក្នុងពិធីសំណដំណាលនេះដែរ មានយុវជនចូលរួមប្រមាណ៧០០នាក់ និងមានសមាជិកសមាជិការ ប្រជាពលរដ្ឋចូលរួមជាច្រើនទៀតផងដែរ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner