អាជ្ញាធរខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមនិងប្រតិភូក្រសួងធនធានទឹក បានចុះពិនិត្យស្ថានភាពដែលកំពុងតែរងប៉ះពាល់ដោយគ្រោះរាំងស្ងួត លើការដាំដុះដំណាំស្រូវ ក្នុងស្រុកថ្មគោល

អត្ថបទដោយ៖
Kien Sereyvuth

អាជ្ញាធរខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមនិងប្រតិភូក្រសួងធនធានទឹក បានចុះពិនិត្យស្ថានភាពដែលកំពុងតែរងប៉ះពាល់ដោយគ្រោះរាំងស្ងួត លើការដាំដុះដំណាំស្រូវ ក្នុងស្រុកថ្មគោល ប្រមាណជិត១ម៉ឺនហិកតា ព្រមទាំងដោះស្រាយនូវប្រេងម៉ាហ្ស៊ូត១.០០០លីត្រ ដើម្បីបូមទឹកសង្គ្រោះស្រូវ ផ្ទៃដីដាំដុះដំណាំស្រូវ នៅទូទាំងស្រុកថ្មគោល  ដែលកំពុងតែទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរសរុបប្រមាណ៩.១២៤ហិកតា ត្រូវបានឯកឧត្តមឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត, ឯ.ឧ នឹម ថូត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងវត្តមានប្រតិភូក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំស្ថាប័ន និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត បានចុះត្រួតពិនិត្យមើលប្រព័ន្ធប្រឡាយសំខាន់ៗមួយចំនួនក្នុងស្រុកថ្មគោល និងទៅពិនិត្យមើល នូវសំណង់ស្ទាក់ទឹក, ទំនប់បង្ហៀរទឹកនៅក្នុងស្រុកបវេល ដើម្បីធ្វើអន្តរាគន៍ និងរកដំណោះស្រាយក្នុងការនាំយកទឹកជួយសង្រ្គោះនូវផលប៉ះពាល់មួយចំនួន ដែលកំពុងតែគម្រាមកំហែងដោយគ្រោះរាំងស្ងួតកន្លងមក និងបានបង្កធ្វើឲ្យដំណាំស្រូវប្រជា ពលរដ្ឋ រងការខូចខាតរាប់ពាន់ហិកតា ប្រសិនបើគ្មានទឹកស្រោចស្រព និងខ្វះប្រភពទឹកដើម្បីសង្គ្រោះបានទាន់ពេលវេលានោះទេ។

     ជាមួយគ្នានេះឯ.ឧ អភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដោយបានជម្រុញឲ្យស្ថាប័នពាក់ព័ន្ធនិងមន្ទីរជំនាញក្នុងខេត្ត ជាពិសេសមន្ទីរធនធានទឹកនិងសហគមន៍ប្រើប្រាស់ទឹកទាំងអស់ ត្រូវតែសម្របសម្រួលក្នុងការនាំទឹកតាមសំណង់ធារាសាស្រ្តនូវប្រព័ន្ធប្រឡាយ និងដល់ក្រុមអន្តរាគមន៍ជួយសង្គ្រោះ ឲ្យ បានទាន់ពេលវេលានិងបានប្រើប្រាស់ទឹកនូវគ្រប់មធ្យោ បាយ ក្នុងការជួយសង្រ្គោះដល់ផលប៉ះពាល់ពីគ្រោះរាំង ស្ងួតលើដំណាំស្រូវឲ្យបានទាន់ពេលវេលាការបង្កបង្កើន ផលរបស់បងប្អូន។

         សូមបញ្ជាក់ថា៖ ផ្ទៃដីបង្កបង្កើនផលដំណាំស្រូវ នៅទូទាំងស្រុកថ្មគោល ដែលទទួលរងនូវផលប៉ះពាលដោយគ្រោះរាំងស្ងួតកន្លងមកនេះ មានចំនួនសរុប៩.១២៤ ហិកតា។ ក្នុងនោះ បានជួយសង្រ្គោះទាន់ពេលវេលា មានចំនួន១១៧៧ហិកតា ។ ក្នុងចំណោមឃុំទាំង១០ នៅក្នុងស្រុកថ្មគោល ក្នុងនោះមានឃុំចំនួន៨ឃុំ បានទទួលរងនូវផលប៉ះពាល់ពីភាពរាំងស្ងួតរួមមាន៖ឃុំរូងជ្រៃចំនួន៨៤០ហ.តសង្រ្គោះបាន ចំនួន ១០២ហ.ត។ ឃុំបន្សាយត្រែង ចំនួន ១.៣០០ហ.ត សង្រ្គោះបាន ចំនួន ៤២០ហិកតា។ឃុំគោ កឃ្មុំ ចំនួន៣.០៧៧ហ.ត សង្រ្គោះបាន ចំនួន២០ហ.ត។ឃុំជ្រោយស្តៅ ចំនួន ១.១៤១ហ.ត សង្រ្គោះបានចំនួន ៨០ហិកតា។ ឃុំបឹងព្រីង ចំនួន ៣.០៧៧ហ.ត សង្រ្គោះបានចំនួន២០ហ.ត។ឃុំតាពូង ចំនួន២០០ហ.តសង្រ្គោះ បានចំនួន ៥៥ហិកតា។ ឃុំអូរតាគី ចំនួន ១.៥០០ហ.ត សង្រ្គោះបាន ចំនួន ៥០០ហ.ត។

      ដោយពិនិត្យឃើញពីតម្រូវការចាំបាច់និងដំណោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ជាពិសេសក្តីកង្វល់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះនូវគ្រោះរាំងស្ងួតលើដំណាំស្រូវ។ ក្នុនោះឯ.ឧអភិបាលខេត្តបាត់ដំបង ក៏បានជួយឧបត្ថម្ភនូប្រេងម៉ាស៊ូតចំនួន ០១ពាន់លីត្រ សម្រាប់បូមទឹកបញ្ចូលស្រែ … ៕ (   អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប. )

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner