កម្លាំងសមត្ថកិច្ចសាខាគយ ចុះឆែកឆេរឃ្លាំងផ្ទុកទំនិញអេឡិចត្រូនិចម៉ាកមួយកន្លែងសង្ស័យពុំបានបង់ពន្ធត្រឹមត្រូវនៅខណ្ឌសែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

 កម្លាំងសមត្ថកិច្ចសាខាគយនៅរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨ នេះបានធ្វើការចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងឃ្លាំងទំនិញអេឡិចត្រូនិច ម៉ាក(SAMSUNG)មួយកន្លែងសង្ស័យមិនបានបង់ពន្ធ។

ការចុះឆែកឆេរធ្វើឡើងកាលពីរសៀលថ្ងៃទិ២៦ខែមិថុនាឆ្នាំ២០១៨នៅចំនុចឃ្លាំងមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៧៤ក្នុងភូមិ៦ឃុំពង់ពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពី កម្លាំងសមត្ថកិច្ចសាខាគយអោយដឹងថាទីតាំងឃ្លាំងខាងលើមាន ម្ចាស់ឈ្មោះ សុខដារិទ្ធ ដែលត្រូវបានកម្លាំងគយ ចុះឆែកឆេរ ដោយមានការសង្ស័យ​ទំនិញទាំងអស់នោះមិនមានការបង់ពន្ធ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner