ក្រុមអ្នកសង្គ្រោះថៃបើកប្រតិបត្តិការស្វែងរករកសិស្ស១២នាក់ដែលបាត់ខ្លួននៅ ក្នុងរូងភ្នំដែលទឹកជន់លិចមួយកន្លែងនៅខេត្ត ឈៀង រ៉ៃ

ថៃ៖ អ្នកមុជទឹកអ្នកសង្គ្រោះមួយក្រុមមកពីអង្គភាពកងទ័ពជើងទឹកថៃ បានចេញ ប្រតិបត្តិការស្វែងរកនៅក្នុងរូងភ្នំដែលលិចទឹកមួយកន្លែង នៅឯស្រុក មែ សៃ ខេត្ត ឈៀង រ៉ៃ ដើម្បីតាមរកអ្នកលេងបាត់ទាត់ជាសិស្សចំនួន១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលបានបាត់ខ្លួនចាប់តាំងពីរសៀលថ្ងៃ សៅរ៍ សប្តាហ៍មុនមក ។

ប្រធានក្រុមអ្នកស្វែងរកនេះលោក អាណាន់ ស៊ូរ៉ាវ៉ាន់ បានបញ្ជាក់ថា មានផ្លូវទឹកតូចមួយនៅក្នុងរូងភ្នំនោះ និងមានរបាំងជាកូនឈើ និងថ្មជាច្រើន ។ ក្រុមអ្នកសង្គ្រោះពិសេស១៧នាក់ បានចូលទៅខាងក្នុងរូងភ្នំនៅតំបន់ព្រៃអភិរក្សនេះ ចាប់តំា ងពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះ ប៉ុន្តែវាមានការលំបាកសម្រាប់ក្រុមអ្នកស្វែងរក ដោយ សារតែមានទឹកជំនន់ដែលអាចបង្កគ្រោះថ្នាក់ ។ ពួកអ្នកលេងបាល់១២នាក់នេះ មានអាយុពី១៣ទៅ១៦ឆ្នាំ ហើយក្រុមមន្ត្រីជឿថា គ្រូបង្វឹកអាយុ២៥ឆ្នាំរបស់ពួកគេ បានបាត់ការទាក់ទងគ្នា ដោយសារទឹកជំនន់ជន់ឡើងភ្លាមៗនៅរូងភ្នំនោះ ដែលនៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីច្រកធំរបស់ភ្នំនេះ ។

សូមរំលឹកថា ក្រុមមន្ត្រីសន្តិសុខឧទ្យានជាតិ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បានរកឃើញម៉ូតូមួយ និងកង់ចំនួន១១ រួមទំាងសម្ភារកីឡាមួយចំនួនទៀតដែលទុកនៅខាងមុខច្រកចូលក្នុងរូងភ្នំនោះ ។ ក្រុមអ្នកលេងបាល់នេះ ជាធម្មតាហាត់បាល់នៅទីវាលរាល់ចុងសប្តាហ៍ ប៉ុន្តែកាលពីថ្ងៃកើតហេតុ បន្ទាប់ពីហ្វឹកហាត់មកនោះ គេឃើញគ្រូបង្វឹក និងក្រុមអ្នកលេងបាល់នេះចូលទៅក្នុងរូងភ្នំនោះ ។ បន្ទាប់មកក្រុម មន្ត្រីសួនបានចូលទៅចម្ងាយជិត៣គីឡូម៉ែត្រដើម្បីរកពួកគេ ប៉ុន្តែបានបោះបង់ការ រកនេះវិញ ដោយសារភ្លៀងធ្លាក់ខ្លាំង ហើយបានចាប់ផ្តើមរកវិញ កាលពីព្រឹកថ្ងៃ ច័ន្ទម្សិលមិញនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner