រដ្ឋមន្ត្រីកសិកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការធ្វើពាណិជ្ជកម្មកសិ-ម្ហូបអាហារ នៅប្រទេសចិន ដើម្បីស្វែងរកឳកាសនាំចេញកសិផលរបស់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃអង្គារ ទី២៦ មិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការធ្វើពាណិជ្ជកម្មកសិ-ម្ហូបអាហារ ជាមួយនិងការចូលរួម ទស្សនាពិពណ៌ម្ហូបអាហារអន្តរជាតិក្រោមក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយជាលើកដំបូង នៅទីក្រុងហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនោះបានធ្វើឡើងនៅថ្ងៃ ២៧ ដល់ថ្ងៃ២៨មិថុនា។ 

តាមប្រភពពីក្រសួងកសិកម្មកម្ពុជាកសិកម្មបានឲ្យដឹងថា វេទិកាកិច្ចប្រជុំជាន់ខ្ពស់នោះ នឹងមានការអញ្ជើញចូលរួមថ្នាក់រដ្ឋមន្រ្តីដែលតំណាងមកពី ៦ប្រទេសនៅលើពិភពលោក ដើម្បីធ្វើការពិភាក្សា និងដោះស្រាយបញ្ហារួមនូវ ប្រធានបទចំនួន៣គឺ ១. បញ្ហាប្រឈម និងឱកាសនៃការធ្វើពាណិជ្ជកម្មកសិ-ចំណីអាហារ ក្រោមក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយ ២. បរិយាកាសវិនិយោគសម្រាប់ឧស្សាហកម្ម ចំណីអាហារនិងកសិកម្ម និងទស្សនវិស័យទីផ្សារនៃបណ្តាប្រទេសក្របខណ្ឌវិថីមួយ និងខ្សែក្រវ៉ាត់មួយ  និងទី៣  តើអ្វីខ្លះដែលអាចពាក់ព័ន្ធនឹងគោលនយោបាយជាតិ ស្តីពីឧស្សាហកម្មកសិ-ចំណីអាហារ និងបណ្តាប្រទេសក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយ។
គោលបំណងសំខាន់នៃវេទិកាកិច្ចប្រជុំជាន់ខ្ពស់ត្រូវគេនិយាយថា  ដើម្បីជំរុញឱកាស វិនិយោគជាតិ និងគម្រោងឧស្សាហកម្មចំណីអាហារនិងកសិកម្ម ។ កិច្ចប្រជុំនោះ ក៍ធ្វើឡើងដើម្បីអភិវឌ្ឍន៏បណ្តាញ និងកិច្ចសហការអន្តរជាតិ   ការលើកឡើងពីការប្រឈម   ឧបសគ្គជាមួយគ្នា និងរួមគ្នាបង្កើនកម្រិតនៃកិច្ចសហការ និង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈនៃការចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយឲ្យមានភាពរុងរឿង។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner