ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បង្ហាញពីជំហរក្នុងនាមជាអ្នកតំណាងរាស្ត្រ គឺបន្តជួយដល់ប្រជាពលរដ្ឋលើការអភិវឌ្ឍនៅគ្រប់មូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បង្ហាញពីជំហរក្នុងនាមជាអ្នកតំណាងរាស្ត្រ គឺបន្តជួយដល់ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅគ្រប់មូលដ្ឋានថ្លែងទៅកាន់ប្រជាពលរដ្ឋសរុបចំនួន១០៩២នាក់ក្នុងឪកាសសម្ពោធដាក់ឱ្យ ដំណើរការសមិទ្ធិផលនានានៅឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានលើកឡើងថា៖ ក្នុងនាមជាអ្នកតំណាងរាស្ត្រគឺ ឯកឧត្តមអ្នកឧកញា សន្យាបន្តស្ថិតនៅជាមួយប្រជាពលរដ្ឋជានិច្ច រួមសុខរួមទុក្ខ ជាមួយគ្នាក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ដូច្នេះដើម្បីបានបន្តជួយដល់ប្រជាពលរដ្ឋនៅតាមទីជនបទជាបន្តទៀតនោះ ឯកឧត្តមអ្នកអ្នកឧកញ៉ា សៀង ណាំ បានបង្ហាញពីជំហរអាទិភាពរបស់ខ្លួនក្នុងនាមជាអ្នកតំណាងរាស្ត្រក៏ដូចជាគណៈបក្សប្រជាជនកម្ពុជា បានផ្តោត សំខាន់គឺកត្តាអាទិភាពជាច្រើនទៀត ក្នុងនោះ គឺបញ្ហាផ្លូវ និងអគ្គីសនី ដោយក្នុងនោះ នៅតាមទីជនបទដែលគ្មាន ផ្លូវត្រូវធ្វើយ៉ាងណាឱ្យមានផ្លូវចូដល់មូលដ្ឋានភូមិជាការចាំបាច់ និងម្យ៉ាងទៀត ភូមិណាដែលមានផ្លូវដីធម្មតាត្រូវ ប្រែក្លាយឱ្យទៅជាផ្លូវក្រាលគ្រួសក្រហម និងភូមិណាដែលមានផ្លូវគ្រួសក្រហមហើយត្រូវ កែប្រែឱ្យទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូតែម្តង។

ទាំងនេះ ជាទិសដៅរបស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក្នុងនាមជាអ្នកតំណាងរាស្ត្រ ពិសេសរបស់រាជរដ្ឋាភិបាលដែលផុសចេញពីគណៈបក្សប្រជាជនកម្ពុជា ។ ហើយក្រៅពីនោះទៀត ឯកឧត្តមអ្នកឧកញា សៀង ណាំ ក៏បានលើកឡើងផងដែរ ពីបញ្ហាមណ្ឌលសុខភាព និងសាលារៀនផងដែរ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ជាច្រើនកន្លងមក និងបន្តពង្រឹង និងពង្រីកបន្ថែមដើម្បីឱ្យដំណើរការអភិវឌ្ឍន៍ទាំងនេះស្ថិតនៅជិតជាមួយ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់អញ្ចើញទៅបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដែលខ្លួន ពេញចិត្តដើម្បីបន្តអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបន្តទៀត។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានឧបត្ថម្ភជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងម្នាក់ៗ សារុង១និងប្រាក់១ម៉ឺនរៀលនិងប្រកាសដាក់ឱ្យដំណើរការនូវសមិទ្ធិផលនានាដែលបានកសាងរួចរាល់ដែលក្នុងនោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានភូមិ ឃុំ សមិទ្ធិផលផ្នែកពុទ្ធចក្រ ការឧបត្ថម្ភជាចម្ភារ និងថវិកាជន ជនរងគ្រោះដោយធម្មជាតិ និងប្រជពលរដ្ឋជួបការលំបាក និងបញ្ហាផ្សេងៗជាច្រើនទៀតដែលសរុបថវិកាអស់ ចំនួន៥៦២៦ ដុល្លារសហរដ្ឋអាមេរិក៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner