នគរបាលបញ្ជូនមុខសញ្ញាឆក់១នាក់ទៅតុលាកា ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ឆក់កាបូប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានប្រាប់អ្នកយកពត៏មាន ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ នៅរសៀលថ្ងៃទី២៦មិថុនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ នៅចំណុចភោជនីយដ្ឋាន ចេកមាស ផ្លូវលំ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប ស្ពាយ ពណ៌ ខ្មៅ ) បានបញ្ជូនខ្លួនទៅតុលាការក្រុងភ្នំពេញឲ្យព្រះរាជអាជ្ញាចោទសួរ ដាក់បន្ទុកជាផ្លូវការ  ។
 
ជនសង្ស័យឃាត់ខ្លួនបាន
មាន-ឈ្មោះ ម៉ៅ ចន័្ទដារ៉ា ហៅ តុ ភេទ ប្រុស  អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ   
-មុខរបរ មិនពិតប្រាកដ 
-ផ្ទះលេខ ២០C ផ្លូវជាតិលេខ ៥ ភូមិ បឹងឈូក សង្កាត់ ឫស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយា ល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ដោយ ប៊ុនធី

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner