ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនបន្តកើនឡើងដល់២៦នាក់ ដោយសារគ្រោះទឹក ជំនន់ និងរអិលបាក់ដីនៅក្នុងប្រទេសវៀតណាម

វៀតណាម៖ គណៈកម្មាធិការកណ្តាលទទួលបន្ទុកគ្រប់គ្រង និងទប់ស្កាត់គ្រោះ មហន្តរាយវៀតណាមបានរាយការណ៍នៅក្នុងថ្ងៃ អង្គារ៍ នេះថា ចំនួនមនុស្សស្លាប់ កើនឡើងដល់១៥នាក់ និងកំពុងបន្តបាត់ខ្លួន១១នាក់ ក្រោយគ្រោះទឹកជំនន់ និង គ្រោះរអិលបាក់ដីបង្កឡើងដោយការធ្លាក់ភ្លៀងធំ កាលពីអំឡុងចុងសប្តាហ៍មុន នៅ តាមបណ្តាខេត្តខ្ពង់រាបភាគខាងជើងប្រទេស ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះដែរ ក៏បាន ធ្វើឲ្យមនុស្ស៧នាក់ផ្សេងទៀតទទួលរងរបួសនៅខេត្ត ឡៃ ឆូ ហើយថែមទំាងបាន បំផ្លាញលំនៅដ្ឋាន៨៣ខ្នង និងធ្វើឲ្យខូចខាត១.៤៧០ខ្នង ខណៈដីស្រែ និងចម្ការ ផ្សេងទៀតសរុបជាង១.២០០ហិកតាក៏ត្រូវរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ ។ដោយ ឡែកសត្វគោ-ក្របី៩៧ក្បាល និងបក្សីចិញ្ចឹម៥.៤០០ក្បាលបានងាប់ បន្ថែមលើនេះ ស្ពានមួយចំនួនត្រូវកាត់ផ្តាច់ និងបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរនៅលើផ្លូវជាតិ និង ផ្លូវថ្នល់ធំៗជាច្រើនទៀត ។
សូមជម្រាបថា ចាប់តាំងពីចុងសប្តាហ៍កន្លងទៅ គ្រោះទឹកជំនន់ និងរអិលបាក់ដីនៅ ខេត្តទាំង៧ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម បានបង្កអោយខាតបង់ទ្រព្យ សម្បតិ្តសាធារណៈគិតជាទឹកប្រាក់ប្រមាណ១៤១ពាន់លានដុង ដែលស្មើនឹង ៦.២ លានដុល្លារអាមេរិក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner