សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា៧រូប ដោយចោទ ថា បានប្រើអំពើហិង្សាលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា

អឺរ៉ុប៖ សហភាពអឺរ៉ុប និងកាណាដា សម្រេចដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់ មីយ៉ាន់ម៉ា៧រូប ដោយចោទប្រកាន់ថា អ្នកទាំងនេះមានជាប់ទាក់ទិននឹងការរំលោភ សិទ្ធិមនុស្សជាប្រព័ន្ធ ដើម្បីប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។
ហើយក្រៅពីសហភាពអឺរ៉ុប និងកាណាដា ដោយឡែកសហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៧ក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីយោធាមីយ៉ាន់ម៉ាផងដែរ សំដៅ ឆ្លើយតបនឹងការប្រើកម្លាំងហួសហេតុបង្រ្កាបជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុង រដ្ឋរ៉ាក់ឃីន ដែលត្រូវបានអង្គការសហប្រជាជាតិហៅថា ជាការបោសសំអាតពូជ សាសន៍ ។ ប៉ុន្តែការចោទប្រកាន់នេះដែរ ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាស ច្រានចោល ។
គួរបញ្ជាក់ថា មន្ត្រីមីយ៉ាន់ម៉ាទាំង៧រូបខាងលើនេះ នឹងត្រូវប្រឈមមុខជាមួយការ បង្កកទ្រព្យសម្បត្តិ ព្រមទំាងជាប់បម្រាមក្នុងការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប ក្រោយសហភាពអឺរ៉ុបបានបន្តពន្យាការហាមឃាត់ការផ្ដល់អាវុធ និងរាល់ការបណ្ដុះ បណ្ដាល ឬក៏ការធ្វើកិច្ចសហប្រតិបត្តិការណាមួយជាមួយយោធាមីយ៉ាន់ម៉ា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner